ខណៈបើកធ្វើដំណើរឥតគិតថ្លៃនាថ្ងៃ១ តុលាស្អែកនេះ ក្រសួងដាស់តឿនកុំឱ្យកាត់របង ឆ្លង​ចូ​ល​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនឡើងវិញដ​ល់​ទៅកា​ន់​ក្រុ​ម​ប្រ​ជា​ព​ល​រ​ដ្ឋរស់នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនាថ្ងៃទី៣០ កញ្ញាថា ហាមមិ​នឱ្យ​កា​ត់របង ឆ្លងចូលផ្លូវល្បឿនលឿនទៀតឡើយ ក្រោយពលរដ្ឋបានកាត់នាពេលកន្លងមក ព្រោះ​​នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ស្អែកនេះ ជាការកំណ​ត់បើ​កដំ​ណើរ​កា​រ​សា​កល្ប​ងធ្វើ​ដំ​ណើ​​រ​មិនយកថវិកាក្នុងរយៈពេល១ខែ(ក្នុងខែតុលា)។

ក្រសួងក្រើនម្តងទៀតនេះ បានធ្វើឡើងនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងផ្ទាល់ ។ ក្រសួ​ង​បញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរ​បង​សុវ​ត្ថិភា​ពដែ​លត្រូ​វ​បា​ន​ស​ង់​ឡើ​ង ក្នុងគោលបំណងការពារមិនឱ្យមានការឆ្លងកាត់ ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោ​បា​យ​ផ្សេងៗទៀត។ កន្លងមក របងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីធ្វើ​កា​រ​ចេ​ញ​ចូ​ល​ដោ​យ​គ្មា​នការអនុញ្ញាត ហើយក្រសួង អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បា​ន​ចុះ​ធ្វើ​កា​រពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលបានកាត់របងសុវត្ថិភាពនោះថា ការធ្វើបែបនេះ បង្ក​ឱ្យ​​មានគ្រោះថ្នាក់ដល់អ្នកបើកបរ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ហើយ​ស​ក​ម្ម​ភា​ព​ទាំ​ង​អ​ស់​នេះ​ក៏ល្មើសនឹងច្បាប់ផងដែរ។

ក្រសួងអះអាងថា “ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការធ្វើចរាចរណ៍ ជា​ពិ​សេ​សការត្រៀមបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះ​សី​​ហនុ ខាងមុខនេះ ក្រសួងក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋឱ្យ​បញ្ឈ​ប់​ស​ក​ម្ម​ភា​ព​កា​ត់​រ​ប​ង​សុ​វត្ថិភាពនេះបន្តទៀត ហើយចូលរួមសហការតាម​ការណែនាំរបស់អាជ្ញាធរមានសម​ត្ថកិ​ច្ច​ឱ្យ​បា​នខ្ជាប់ខ្ជួន”។

គួររំលឹកបន្តិចថា ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជានេះ មាន​ប្រវែ​ងស​រុប​១​៨​៧​,​០​៥​គី​ឡូ​ម៉ែត្រ។ ចំណាយថវិកាជាង២ពាន់លានដុល្លារសម្រាប់សាងសង់ ប្រើពេល​វេ​លា​ស​ង់​ជា​ង​៤​០​ខែ តភ្ជាប់​ពី​សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដ​ល់​ស​ង្កា​ត់​លេ​ខ​៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង​៕

ដោយ៖ គង់ សេដ្ឋាមុនី