ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាស ដំឡើងប្រាក់ខែគោលរបស់កម្មករ-កម្មការិនី ពី១៩៤ដុល្លារ ក្នុងឆ្នាំ២០២២ ដល់២០០ដុល្លារ ក្នុងឆ្នាំ២០២៣។
ការដំឡើងបន្ថែម៦ដុល្លារនេះ ធ្វើឡើងតាមរយៈ សេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជក់ថា
ប្រាក់ខែ២០០ដុល្លារនេះ ចាប់ឡើងពីថ្ងៃខែមករា ឆ្នាំ២០២៣តទៅ។
សូមជម្រាបថា ការដំឡើងប្រាក់ខែជាបន្តបន្ទាប់នេះ ដោយការយល់ឃើញពីតម្រូវការចំណាយជាក់ស្ដែងស្របតាមការទាមទារ របស់កម្មក-កម្មការិនី ទើបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ របស់រាជរដ្ឋាភិបាលសម្រច តាមការចង់បានរបស់កម្មករ-កម្មការិនី៕
ដោយ៖ សាន សៀងហៃ