លោក ង៉ែត សុផាត៖ គម្រោង Eco ផ្លេតហ្វូម ស្កេនមើលម៉ឺនុយ ជួយបានច្រើនទាំងការលក់ និងភាពងាយស្រួលដល់ការកែប្រែតម្លៃទំនិញ និងបញ្ជីទំនិញផ្សេងសម្រាប់លក់ឱ្យអតិថិជន

 

ភ្នំពេញ៖«ក្រោយពីបានបង្កើត គម្រោង Eco ផ្លេតហ្វូម ស្កេនមើលម៉ឺនុយ (QR Digital Menu)  ដោយមិន​ចាំបាច់ប្រើ App ម្ចាស់អាជីវកម្មដែលបានប្រើប្រាស់​សេ​វាក​ម្មបា​នធ្វើ​ការ​កោត​ស​រ​សើ​រនិងពេញចិត្តជាខ្លាំងចំពោះសេវាកម្មមួយនេះដែលជួយបានច្រើនទាំងការលក់ និងភាព​ងាយ​ស្រួលដល់ការកែប្រែតម្លៃទំនិញ និងបញ្ជីទំនិញផ្សេងសម្រាប់លក់ឱ្យអតិ​ថិជន​»។​នេះ​ជា​កា​​រអះអាងរបស់ លោក ង៉ែត សុផាត ស្ថាបនិក Eco platform ដែល  បា​ន​​ផ្តល់បទ​សម្ភា​សន៍​ដល់​អ្ន​ក​សា​រព័ត៌មាន។

លោក ង៉ែត សុផាត បានពន្យល់ថា Ecoជាផ្លេតហ្វូមមួយដែលប្រមូល​បញ្ហានៅ​ក្នុង​សហ​គ​ម​ន៍យើ​ងទាំ​ងអ​ស់ដោ​យយើ​ងប្រើ​ប​ច្ចេ​ក​វិទ្យាមកជួយដល់សហគមន៍វិញ។ ប៉ុន្តែដោយ​ប​ញ្ហា​ក្នុ​ង​ស​ហគ​មន៍​គឺមា​នទំ​ហំធំ​ដូច្នេះ​យើ​ង​មិ​ន​អាចដោះស្រាយបញ្ហាទាំងអស់នេះក្នុងពេលតែ​មួយ​បា​ន​ទេ ចឹងហើ​យលោ​កក៏​បាន​នឹក​ឃើ​ញ​ដល់រឿងដែលអាទិភាព តូចៗដែលគេមើលរំលង និ​ង​មិ​ន​ទាន់មានអ្នកធ្វើវានៅឡើយ។

ស្ថាបនិក Eco platform ដែលបញ្ចប់ថ្នាក់បរិ​ញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូរទ័​រតាំង​ពីឆ្នាំ​២​០​០​៦​រូ​ប​នេះបានឱ្យដឹងថា អ្នកបានប្រយោជន៍ពីគម្រោង Eco ផ្លេតហ្វូមនេះគឺអ្ន​កនៅ​ក្នុង​សហ​គម​ន៍​តែ​ម្តង និងអា​ជីវ​ក​រក្នុងសហគមន៍ ចុងក្រោយគឺអ្នកលក់អនឡាញដែ​លចង់​មក​លក់​នៅ​ក្នុ​ង​ស​ហ​គមន៍នេះ។

បើតាម លោក ង៉ែត សុផាត មកទល់ពេលនេះមានម្ចាស់អាជីវកម្មបានចុះឈ្មោះជាមួយ Eco ផ្លេតហ្វូម ប្រហែ​ល​១​៣​០​ហា​ង​ ​និងមានអាជីវកម្មដទៃទៀតក៏កំពុងចុះឈ្មោះ ប៉ុន្តែលោ​កក៏​ត្រូ​វ​ពិ​និត្យឱ្យច្បាស់ ដើម្បីមិនឱ្យមានបញ្ហា មុនពេលបើកឱ្យអា​ជីវ​ករ​លក់​តាម​អន​ឡាញ​បា​ន​ប្រើ​ប្រា​ស់សេវាកម្ម QR menu នេះ។ ចំពោះEco ផ្លេតហ្វូម ដែលធ្វើ​ជាម៉ឺ​នុយ​ពីក្រ​ដាស​ទៅជា​ឌី​ជី​ថ​ល លោកបើកចំហសម្រាប់គ្រប់អាជីវករ មិនថាប្រភេទតាមហាងកាហ្វេ ភោជនីយដ្ឋាន និ​ង​អ្ន​កលក់អាហារតាមផ្លូវនោះទេ សុទ្ធតែអាចប្រើប្រាស់ Eco ផ្លេតហ្វូម នេះបាន ដោ​យ​មិ​ន​គិ​ត​ថ្លៃ​៕
ដោយ៖ គង់ សេដ្ឋាមុនី