ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងការលើកម្ពស់ការអនុវត្ដថាមពលនិរន្ដរភាពក្នុងវិស័យវាយនភ័ណ្ឌ រវាងក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម បច្ចេកកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានអនុវត្ដសកល (GGGI) បានប្រព្រឹត្តទៅ នៅដើមខែកញ្ញា ឆ្នាំ២០២២នេះ នៅក្រុងកែប។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក ទឹង ស៊ីនី រដ្ឋលេខាធិកាឆរក្រសួងក្រសួងឧស្សាហកម្ម បច្ចេកកវិទ្យា និងនវានុវត្តន៍ លោក វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាល និងយុទ្ធសាស្រ្ដ ក្រសួងបរិស្ថាន និងលោស្រី Shomi Kim តំណាងGGGI ប្រចាំប្រទេសកម្ពុជា ក្រោមអធិបតី លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងតំណាងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងពិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
នេះជាជំហានដ៏សំខាន់មួយសម្រាប់គម្រោងការលើកកម្ពស់ការអនុវត្ដថាមពលនិរន្ដភាពក្នុងវិស័យវាយនភ័ណ្ឌដែលរំពឹងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃស្ថានប័នទាំង០៣ នឹងជួយលើកកម្ពស់និរន្ដរភាព និងប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរនៅកម្ពុជា។ ការកើកកម្ពស់ការអនុវថាមពលនិរន្ដភាពត្រូវបានទទួលស្គាល់ថាជាកត្ដានាំមុខដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងបង្កើនភាពប្រកួតប្រជែងរបស់រោងចក្រកាត់ដេរកម្ពុជា។
គម្រោងការលើកកម្ពស់ការអនុវត្ដថាមពលនិរន្ដរភាព កំពុងត្រូវបានអនុវត្ដដោយវិទ្យាស្ថានអភិវឌ្ឍបៃតងសកល (GGGI) រួមជាមួយ Geres និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ គម្រោងនេះទទួលវបានមូលនិធិពីសហភាពអឺរ៉ុប តាមរយៈកម្មវិធីEU-SWITCH Asia ដែលបច្ចប្បន្នកំពុងមានសកម្មភាពនៅក្នុងប្រទេសចំនួន២៤ ក្នុងទ្វីបអាស៊ី និងតំបន់ដទៃទៀត។
គោលបំណងនៃគម្រោង EU-SWITCH Garment នេះ គឺដើម្បីបង្កើតសមត្ថភាពប្រកូតប្រជែងរបស់រោចចក្រកាត់ដេរនៅកម្ពុជា និងកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ក្រសួងឧស្សាហកម្មនេះ តាមរយៈការអនុវត្ដថាមពលនិរន្ដរភាព និងសម្របសម្រួលការវិនិយោគលើបច្ចេកវិទ្យាថាមពលស្អាត តាមរយៈកម្មវិធី “រោងចក្របៃតងគម្រូ” ជាមួយនឹងគម្រោងត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដែលរួមានសវនកម្មថាមពលលើាស្ដងដារសមិទ្ធិកម្ម ការអនុវត្ដការគ្រប់គ្រងថាមពលនិងការរាយការណ៍ និងការបណ្ដោះបណ្ដាលរោងចក្រឱ្យទៅជាបៃតង និងបង្កើតការវិនិយោគលើថាមពលនិរន្ដរភាព៕
ដោយ៖ គង់ សេដ្ឋាមុនី