សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈផេកផ្លូវការរបស់សម្តេចបង្ហោះនៅយប់ថ្ងៃទី២៥ កុម្ភៈនេះ បានប្រកាសថា សម្តេច បានប៉ះពាល់ផ្ទាល់អ្នកវិជ្ជមានកូវីដ១៩។ សម្តេច ថា ដោយសារតែសម្តេចប៉ះពាល់បែបនេះ សម្តេច បានសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។
សម្តេច បានបញ្ជាក់ថា “ដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនខ្ញុំក្នុងពេលកំពុងមានការសង្ស័យខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន”។
បើទោះបីជាបែបនេះក្តី សម្តេច បានប្រកាសថា សម្តេចមិនទាន់លុបចោលកម្មវិធីដែលបានរៀបចំឡើងនៅសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ សម្តេច បានបញ្ជាក់ថា “ខ្ញុំនឹងបន្តធ្វើតេស្តដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានឬអវិជ្ជមានកូវីដ.១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបខ្ញុំដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ”៕