លោក កើត រិ​ទ្ធ ចុះហត្ថលេខា​សម្រេច​បញ្ចូល​ក្របខណ្ឌ​ក្រឡាបញ្ជី​ចំនួន​១១៧​រូប ឱ្យ​ចុះ​កម្មសិក្សា​នៅតាម​ស្ថាប័ន​តុលាការ

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សម្រេច​បញ្ចូល​ក្របខណ្ឌ​ក្រឡាបញ្ជី​នៃ​ក្រសួងយុត្តិធម៌​សម្រាប់​សិស្ស​ក្រឡាបញ្ជី​ជំនា​ន់ទី​៧ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​ចំនួន ១១៧​រូប ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​តទៅ​។ ក្រឡាបញ្ជី​ទាំង​១១៧​រូបនេះ នឹង​ចាត់​ឱ្យ​ចុះ​កម្មសិក្សា​នៅតាម​អង្គការ​តុលាការ និង​អង្គការ​អយ្យការ​នានា​។ នេះ​បើ​យោងតាម​ប្រកាស​ចុះ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​ចុះហត្ថលេខា​ដោយ​លោក កើត រិ​ទ្ធ​៕