ឈ្វេងយល់អំពីបុណ្យចូលឆ្នាំចិន

បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់​សម្រាកដ៏សំខាន់បំផុត សម្រាប់​ជនជាតិ ចិន ដែលមានចំនួន៣ថ្ងៃ​។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី។ ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។ ពេលល្ងាច នៅថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា ជូស៊ី (除夕, ជាពាក្យកាត់ របស់ពាក្យ 年除夕 នៀនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់)។ ពាក្យនេះមានន័យថា “ពេលល្ងាចឆ្លងឆ្នាំ”។

ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ។​ ប្រទេសទាំងនោះ រួមមានប្រជាជនដើមនៃជនជាតិតៃវ៉ាន់ កូរ៉េ ម៉ុងកូល នេប៉ាល់ ​ ប៊ូតង់ ជនជាតិយួន និងអតីតជនជាតិជប៉ុននៅមុនឆ្នាំ១៨៧៣។ ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីន ថៃ កម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិន រស់នៅដោយស្របច្បាប់ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ ពិធីបុណ្យនេះ នឹងត្រូវផ្លាស់ប្ដូរកម្រិត ហើយក្លាយទៅជាផ្នែកមួយនៃវប្បធម៌ប្រពៃណីរបស់ប្រទេសដែលតែងតែប្រារព្ធពិធីបុណ្យនេះ។​ នៅក្នុងប្រទេស​​​កាណា​ដា ទោះបីជាពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សំរាកជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅតែប្រារព្ធពិធីបុណ្យនេះយ៉ាងទូលំទូលាយ ហើយប្រៃសណីយយ៍នៃប្រទេសកាណាដា បានចែកចាយតែមសម្រាប់ប្រើនៅឆ្នាំថ្មី តាមគេហដ្ឋាននីមួយៗ។

ជាទំនៀមទំលាប់ ទោះបីជា ប្រតិទិនចិន មិនបានបង់លេខឆ្នាំបន្តក៏ដោយ ក៏ឥឡូវឆ្នាំរបស់វាត្រូវបានគេរាប់ ចាប់ពីរជ្ជកាលនៃស្ដេច ហ៊ូងឌី នៅក្រៅប្រទេសចិន។ ប៉ុន្តែឥឡូវនេះ ការរាប់បីឆ្នាំខុសគ្នាយ៉ាងតិចជាលេខ១ ត្រូវអ្នកនិពន្ធ នីមួយៗ យកទៅប្រើប្រាស់ ពីព្រោះតែឆ្នាំចាប់ផ្ដើមនៅឆ្នា២០០៨ គឺឆ្នាំ ៤៧០៦, ៤៧០៥, ឬ ៤៦៤៥។

ប្រតិទិនចិនតាមច័ន្ទគតិ និងសុរិយគតិ គឺជាគោលមួយ សម្រាប់កំណត់កាលបរិច្ឆេទ នៃបុណ្យចូលឆ្នាំចិន។ ប្រតិទិននេះក៏ត្រូវបានប្រើនៅក្នុងប្រទេសដែលយល់ព្រមទទួល ឬក៏បានទទួលឥទ្ធិពលពីវប្បធម៌ នៃជនជាតិហាន (ជាពិសេស ប្រជាជនតៃវ៉ាន់ ជនជាតិកូរ៉េ ជនជាតិជប៉ុន និងជនជាតិយួន) ហើយប្រហែលជាមានពូជពង្ស ដ៏សមញ្ញមួយ ជាមួយនឹងពិធីបុណ្យចូលឆ្នាំស្រដៀងគ្នាដែរ នៅក្រៅតំបន់អាស៊ីខាងកើត (ដូចជា ប្រទេសអ៊ីរ៉ង់ និងក្នុងប្រវត្តិសាស្ត្រនៃទឹកដីនៃកាប៊ុល)។

នៅក្នុងប្រតិទិនគ្រីកូរី (ប្រតិទិនដែលប្រើក្នុងប្រទេសកម្ពុជាយើង និងនៅប្រទេសមួយចំនួនធំទៀត) បុណ្យចូលឆ្នាំចិនស្ថិតនៅថ្ងៃខុសៗគ្នា រៀងរាល់ឆ្នាំគឺនៅចន្លោះថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។ នេះមានន័យថា ជានិច្ចកាល ថ្ងៃបុណ្យស្ថិតនៅថ្ងៃទីពីរកើត (កម្រត្រូវនឹងថ្ងៃទីបីណាស់) បន្ទាប់ពីថ្ងៃដែលខ្លីជាងគេប្រចាំឆ្នាំ។ នៅក្នុង​ វប្បធម៌ប្រពៃណីចិន លីចុនគឺជាពេលវេលា សម្រាប់ព្រះអាទិត្យចាប់ផ្ដើមនិទាឃរដូវ ដែលកើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ។

កាលបរិច្ឆេទថ្ងៃបុណ្យចូលឆ្នាំចិន ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០១៩ (តាមប្រតិទីនគ្រីកូរី) នៅខាងស្ដាំដៃនេះ គឺធ្វើទៅតាមចក្ររាសី នៃឆ្នាំរបស់សត្វនៅក្នុងតម្រាទាំង១២ និងមែកធាងលោកិយរបស់វា។ ឈ្មោះនៃមែកធាងលោកិយ មិនមែនជាការបកប្រែឈ្មោះសត្វជាភាសាចិនទេ។ នៅក្បែររង្វង់១២ឆ្នាំ នៃចក្ររាសីសត្វក្នុងតម្រា មានរង្វង់១០ឆ្នាំនៃមែកធាងឋានសួគ៌។ មែកធាងនីមួយៗ នៃមែកធាងឋានសួគ៌ទាំងដប់ ត្រូវបានបញ្ចូលគ្នាជាមួយធាតុមួយ ក្នុងចំណោមធាតុទាំង៥ នៃហោរាសាស្ត្រចិន ដែលមានដូចជា ធាតុឈើធាតុភ្លើងធាតុដីធាតុដែក និងធាតុទឹក។ ធាតុទាំងនោះ ត្រូវបង្វិលចុះឡើង ក្នុងរយៈពេលពីរឆ្នាំម្ដង នៅពេលដែលការចូលរួមមួយនៃធាតុញី និង ធាតុឈ្មោល ឆ្លាស់គ្នារៀងរាល់ឆ្នាំ។ ធាតុប្លែកៗ រួមមាន៖ ធាតុឈើឈ្មោល, ធាតុឈើញី, ធាតុភ្លើងឈ្មោល, ធាតុភ្លើងញី ជាដើម។ ធាតុទាំងអស់នេះ បង្កើតឲ្យមានរង្វង់រួមផ្សំមួយ ដែលកើតឡើងរៀងរាល់៦០ឆ្នាំម្ដង។ ជាឧទាហរណ៍ ឆ្នាំជូតធាតុភ្លើងឈ្មោល កើតឡើងនៅឆ្នាំ១៩៣៦ និងនៅឆ្នាំ ១៩៩៦ ដែលមានគំលាតគ្នា៦០ឆ្នាំ។

មានការភាន់ច្រឡំជាច្រើន ជាមួយឆ្នាំកំណើតចិន នឹងឆ្នាំកំណើតគ្រីកូរី (តាមប្រតិទិនគ្រីកូរី)។ ពេលដែល បុណ្យចូលឆ្នាំចិន ចាប់ផ្ដើមនៅចុងខែមករា ដល់ពាក់កណ្ដាលខែកុម្ភៈ កាលបរិច្ឆេទឆ្នាំចិន ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃនៅក្នុងឆ្នាំគ្រីកូរីថ្មី នៅសល់ពីឆ្នាំគ្រីកូរីឆ្នាំមុន ដែលមិនអាចផ្លាស់ប្ដូរបាន។ ជាឧទាហរណ៍ ឆ្នាំរោង ត្រូវនឹងឆ្នាំ១៩៨៩ ចាប់ផ្ដើមនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៨៦។ ប្រជាជនខ្លះ បានចាត់ទុកឆ្នាំ១៩៩០ ជាឆ្នាំមមី។ យ៉ាងណាក៏ដោយ ឆ្នាំ១៩៨៩ ដែលជាឆ្នាំជូត ត្រូវបញ្ចប់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ១៩៩០។ វាមានន័យថា ការពិតអ្នកណាដែលកើតនៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ២៥ខែមករា ឆ្នាំ១៩៩០ គឺពួកគេកើតក្នុងឆ្នាំរោង មិនមែនកើតក្នុងឆ្នាំមមីទេ។

ទោះបីជាគេប្រារព្ធពីធីនេះជារៀងរាល់ឆ្នាំក្តី ក៏គេពុំអាចបញ្ជាក់បានច្បាស់ថា ការចាប់ផ្ដើមនៃបុណ្យចូលឆ្នាំ ត្រូវបានប្រារព្ធធ្វើឡើងនៅមុនសម័យរាជវង្សជីនបានឡើយ។ តាមទំនៀមទំលាប់ គេនិយាយថាបុណ្យចូលឆ្នាំ បានចាប់ផ្ដើមនៅមួយខែ ក្នុងរាជវង្សសៃ ១២ខែក្នុងរាជវង្សសាង និង១១ខែ ក្នុងរាជវង្សស៊ូ។ តែយ៉ាងណាក៏ដោយ មានឯកសារបានបង្ហាញថា រាជវង្សស៊ូ បានចាប់ផ្ដើមឆ្នាំ ក្នុងរយៈពេល១ខែ។ អធិមាស ធ្លាប់បានធ្វើឲ្យប្រតិទិនច័ន្ទគតិ កើតឡើងដំណាលគ្នា ជាមួយប្រតិទិនសុរិយគតិ ដែលបានបន្ថែម១២ខែ ក្រោយសម័យទាំងពីរ គឺសម័យរាជវង្សសាង និងរាជវង្សស៊ូ។ ព្រះចៅអធិរាជចិនដំបូង ព្រះអង្គជីស៊ីហ៊ាង បានផ្លាស់ប្ដូរ ការចាប់ផ្ដើមនៃឆ្នាំ ទៅខែទី១០ ក្នុងឆ្នាំ២២១ មុនគ.ស. ហើយក៏បានផ្លាស់ប្ដូរទីតាំងនៃ អធិមាស ទៅ៩ខែមុនវិញ។ ទោះជា ឆ្នាំថ្មី ត្រូវបានប្រារព្ធឡើង នៅដើមខែ១០ ឬខែ១ ឬ ក្នុងពេលទាំងពីរក៏ដោយ ក៏គ្មាននរណាអាចដឹងច្បាស់លាស់បានទេ។ នៅក្នុងឆ្នាំ ១០៤ មុន​ គ.ស. ព្រះចៅអធិរាជ វូ នាសម័យរាជវង្សហាន បានចាត់ទុក ខែមួយ គឺជាការចាប់ផ្ដើមនៃឆ្នាំ ដែលជាទីតាំងនៃពេលវេលា។

ប្រវត្តិពិធីបុណ្យតាមបែបទេវកថា

យោងទៅតាម រឿងនិទាន និងរឿងព្រេង ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធប្រឆាំងជាមួយសត្វក្នុងទេវកថាមានឈ្មោះថា នៀន មានន័យថាឆ្នាំ ជាភាសាចិន។ នៅថ្ងៃទីមួយ​ក្នុងឆ្នាំថ្មី នៀន បានមកកាប់សម្លាប់ពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពីនៀន បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប កាប់សម្លាប់ប្រជាជនទៀតទេ។ គ្រាមួយ អ្នកភូមិបានឃើញ នៀន មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា នៀន ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិតក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិ ក៏បានប្រើផាវ ដើម្បីបណ្ដេញ នៀន ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក នៀន ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ នៀន នោះ។ សត្វ នៀន ក៏ខ្លាចទៅជា យានជំនិះ របស់ ព្រះសង្ឃហុងជុនឡាវស៊ូ ទៅ។

អំពីជំនឿផ្សេងៗរបស់បងប្អូនជនជាតិចិនក្នុងថ្ងៃចូលឆ្នាំចិន

ក្នុងពីធីបុណ្យចូលឆ្នាំចិន ឬក៏ពិធីផ្សេងៗជាជំនឿរបស់បងប្អូនជាប់សែចិន មានការគោរពប្រណិប័តន៍ នូវជំនឿផ្សេងៗជាច្រើនក្នុងនោះ មានការបិទយ័ន្តផ្ទះ មានការដុតផាវ មានការលោតម៉ុងសាយ មានការសែនព្រេន មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គសីលក្នុងផ្ទះជាដើម ។ល

ជំនឿ និងត្រណមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

តាមប្រវត្តិសាស្រ្តចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងកប់ជ្រៅ។ គេមានត្រណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឬហៅថា ឈឺអ៊ិច។ ក្នុងរយៈពេល៣ថ្ងៃនេះ គេចាត់ទុកជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឬដល់ឆ្នាំថ្មីឡើយ។ គេត្រូវធ្វើឱ្យសប្បាយ នាំសិរីសួស្តី ចូលខ្លួន និងក្រុមគ្រួសារ។ ក្រៅពីជំនឿ នៅមានត្រណមផ្សេងៗទៀតដូចជា៖

ត្រណមមិនយំ

ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានត្រណមមិនឱ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមកនូវរឿងអពមង្គលដល់ឆ្នាំថ្មីរហូតពេញមួយឆ្នាំ។ ត្រណមនេះសូម្បីតែកូនចៅដែលរឹងរូសក៏ឳពុកម្តាយ ឬមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។

តែងខ្លួនស្អាត ប៉ុន្តែមិនគួរកក់សក់

ការស្លៀកពាក់ខោអាវថ្មី និងខ្លួនស្អាតបាទជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុងការទទួលឆ្នាំថ្មី។ ទោះបីយ៉ាងណាក្នុងអំឡុងពេលនេះ គេមានត្រណមមួយគឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែងដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតាពីព្រោះថា ការកក់សក់គេមានជំនឿថាហាក់បីដូចជាការលាងជម្រះជោគសំណាងចេញពីខ្លួនដូច្នេះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហមជាទីពេញនិយមបំផុត ដែលគេប្រើសម្រាប់ស្លៀកពាក់ក្នុងអំឡុងចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេងនាំជោគលាភ និងសិរីសួស្តី។ សម្រាប់ក្មេង ឬមនុស្សនៅលីវ គេតែងឱ្យអាំងប៉ាវ ដែលជាកញ្ចប់លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។

ហាមចូលបន្ទប់របស់អ្នកដទៃ

ការចូលទៅរកនរណាម្នាក់ក្នុងបន្ទប់ដេករបស់គេក្នុងថ្ងែបុណ្យចូលឆ្នាំចិន ចាត់ទុកជាជោគសំណាងអាក្រក់។ ដូច្នេះទោះបីអ្នកមានរោគជំងឺដែលត្រូវចូលទៅសួរសុខទុក្ខ ក៏ចាំបាច់ត្រូវចេញមកអង្គុយក្នុងបន្ទប់ទទួលភ្ញៀវដែរ។ មិនគួរប្រើកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃជើងផង គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។

មិនឱ្យបែកចាន ឬកែវ

ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តី សុខឡើយ។

ក្រៅពីតំណមខាងលើនេះមានតំណមជាច្រើនទៀតដូចជា៖

១. មិនត្រូវឈ្លោះប្រកែកគ្នា(នាំឱ្យកើតមានទុក្ខសោកពេញ១ឆ្នាំ)

២. មិនត្រូវបោកគក់សម្លៀកបំពាក់(ព្រោះថ្ងៃចូលឆ្នាំចិនគឺជាទឹកមន្តប្រោះព្រំ)

៣. មិនត្រូវកាត់សក់ ក្រចកដៃ (ព្រោះនាំក្តីឈឺចាប់ដល់សមាជិកគ្រួសារ)

៤.មិនត្រូវប្រមូលលុយពីអ្នកជំពាក់បំណុល(មានន័យថាអ្នកនឹងត្រូវស្វែងរកអ្នកជំពាក់បំណុលក្នុងឆ្នាំថ្មីពេញ១ឆ្នាំ)

៥. មិនត្រូវទិញសៀវភៅពេលចូលឆ្នាំចិនទេព្រោះពាក្យ “សៀវភៅ​” ជាភាសាចិនគឺ “ហ្ស៊ូ” មានន័យថា “បាត់បង់”៕

ដកស្រង់ពីគេហទំព័រ វីគីមេឌា ដែលបានកែចុងក្រោយនៅម៉ោងម៉ោង២២:០៤ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៣ និងកែសម្រួលអក្ខរ៉ាវិរុទ្ធ ដោយក្រុមការងារ សារព័ត៌មាន ខ្មែរឈានមុខ។