សូមអានលិខិតទាំងស្រុងខាងក្រោម:
ប៉ុន្មានថ្ងៃនេះ មានលិខិតចំហរមួយច្បាប់ ២ ទំព័រ ដែលអះអាងថា ជាអង្គការសង្គមស៉ីវិល ចំនួន ៤០ បានផ្ញេីទៅកាន់ ឯកឧត្តម លោកជំទាវ ជាប្រធានស្ថាប័នចំនួន ៤ ក្នុងនោះមាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និង ក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍ ដោយស្នេីសុំអោយស្ថាប័នទាំង ៤ ចាត់វិធានការច្បាប់មកលេីខ្ញុំបាទ ផែង វណ្ណៈ ដោយចោទប្រកាន់ថា ខ្ញុំប្រើសំដីអសុរសប្រមាថទៅលេីអ្នកសារព័ត៌មានស្រីម្នាក់នៅ VOD ។ មុននឹងខ្ញុំឆ្លេីយតបទៅកាន់ លិខិតចំហររបស់ អង្គការទាំងនោះ ខ្ញុំបាទសូមធ្វើការ អភ័យទោសចំពោះ ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្ដី ទាំង ៤ ស្ថាប័ន ដែលដោយសារតែខ្ញុំបាទ រំខានដល់ ឯកឧត្តម លោកជំទាវ។
តាមពិតទៅនៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣ ខ្ញុំបាទក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់រស់នៅក្រោមម្លប់សន្តិភាពនៃកម្ពុជា ខ្ញុំបានសរសេរ អត្ថបទមួយឆ្លេីយតបទៅកាន់អ្នកធ្វេី អត្ថាធិប្បាយស្រីម្នាក់នៅវិទ្យុ VOD ដែលបានបង្កេីតព័ត៌មានក្លែងក្លាយមួយបង្កាច់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថាបានចុះហត្ថលេខាជំនួសឪពុក ក្នុងការផ្ដល់ជំនួយទៅប្រទេសតួគី ដែលរងគ្រោះដោយសាររញ្ជួយដី ដែលធាតុពិតគឺគ្មានទាល់តែសោះ ។ ក្នុងការសរសេរអត្ថបទនោះខ្ញុំទទួលស្គាល់ថា ការលេីកឧទាហរណ៍របស់ខ្ញុំ ពិតជាមានពាក្យពេជន៍មិនសូវសមរម្យពិតមែន ។ តែករណីនេះ ជាករណី បុគ្គលរវាងខ្ញុំជាពលរដ្ឋម្នាក់ ជាមួយអ្នកធ្វើ អត្ថាធិប្បាយ វិទ្យុ VOD តែប៉ុណ្ណោះ ។ ខ្ញុំសូមបញ្ជាក់ថាបេីគ្មានភ្លេីងក៏គ្មានផ្សែងដែរ ហេីយការសរសេរ អត្ថបទនោះគឺសរសេរក្នុងនាមពលរដ្ឋម្នាក់តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនខ្ញុំ ដោយខ្ញុំបាទមិនបានប្រេី វេបសាយ ឬ ទំព័រហ្វេសប៊ុកផ្លូវការដែលចុះបញ្ជីនៅក្រសួងព័ត៌មាន នោះទេ ។ បេីបុគ្គលដែលរងការរិះគន់ពីខ្ញុំយល់ថាពាក្យពេចន៍របស់ខ្ញុំខុសច្បាប់អាចដាក់ពាក្យប្ដឹងខ្ញុំតាមផ្លូវច្បាប់ទៅតុលាការបាន ។
ខ្ញុំបាទសំណូមពរអោយអង្គការសង្គមស៊ីវិលទាំង ៤០ គួរចំណាយពេលបង្កើតវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ជ្រកក្រោមស្លាក សារព័ត៌មាន ឯករាជ្យ អោយពួកគាត់ងាកមកគោរពច្បាប់ គោរពវិជ្ជាជីវៈសារព័ត៌មាន និង កុំធ្វេីជាឧបករណ៍បំរើនយោបាយបរទេសដេីម្បីបំបែកបំបាក់ជាតិខ្មែរ ។
ធ្វេីនៅក្រុងតាខ្មៅ ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ ៕