បុរសចំនួន០២នាក់បន្លំខ្លួនធ្វេីជាសមត្ថកិច្ចកំហែងទារ​ប្រាក់ពីជនរងគ្រោះត្រូវបានឃាត់ខ្លួននៅក្រុង

បាត់ដំបង៖សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​នៅថ្ងៃទី​ ០៦ខែ​ កុម្ភៈ​ឆ្នាំ២០២៣​ នេះបានបញ្ជូនខ្លួនមនុស្សចំនួន០២នាក់ទៅកាន់អយ្យការ​នៃ​សាលាដំបូងខេត្ត​ ដេីម្បីវិនិច្ឆ័យទោ​ស​ទៅតាមផ្លូវច្បាប់​ចំពោះបទ​ កំហែង​យក។

បុរសទាំងពីរនាកនោះឈ្មោះ ​ ឯម​ សុវិសាល​ ភេ​ទប្រុស​ អាយុ​ ៣៤​ឆ្នាំ​ និងឈ្មោះ​ ឯម​ សុវិសេដ្ឋ​ ភេទ
ប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ដែលអ្នកទាំង​០២​ នាក់​នេះ​មានទីលំនៅ​ភូមិ​ រតនៈ​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។

ការអនុវត្តនូវវិធានការនេះគឺស្របតាមពាក្យបណ្តឹង​របស់ជនរងគ្រោះ​ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងដោយមានការសម្រប​ សម្រួលលេីនីតិវិធីពីឯកឧត្តមកែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ ដែលការឃាត់ខ្លួនបានធ្វេីឡេីងកាលពីថ្ងៃទី ០៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៧និង២០​នាទី​ នៅ​ចំណុច​ផ្សារ​ ភូ​ ពុយ​ ស្ថិតនៅ​ក្នុង​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបា​ត់ដំបង​ ខេត្ត​បាត់ដំបង​ និង​ ចំណុច​ភូមិ​រតនៈ​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ដោយដកហូតបាន ៖
-​ ទូរស័ព្ទ​ដៃ​ ចំនួន​ ០៥​ គ្រឿង​
-​ រថយន្ដ​ម៉ាក​ TOYOTA Revo ពណ៌​ស​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 2C-4428
– រថយន្ដ​ ម៉ាក​ NISSAN NAVARAពណ៌​ស​ ពាក់ ស្លាកលេខ​ ភ្នំពេញ​ 2AS-9124 ៕ ដោយ៖ ពុទ្ធិពល