ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
ស្នងការនគរបាលរាជធានីភ្នំពេញឱ្យដឹងថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំបញ្ជាផ្ទាល់ពី លោក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ព្រមទាំងមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន០២គោលដៅ នៅចំណុចលើខ្នងទំនប់ ផ្លូវលំ ភូមិធំជើង សង្កាត់ពញាពន់ និងចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ស្រី ០២នាក់។
បើតាមស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ក្រាមសថ្លាម សង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចប់ថង់ធំល្មម ០១កញ្ចប់ថង់តូច, ទូរស័ព្ទ ចំនួន១៦គ្រឿង, ម៉ូតូ ចំនួន០៣គ្រឿង,កាំភ្លើងស្នព្រែកព្នៅប់កែច្នៃ ចំនួន០៧ដើម, ដាវដែកកែច្នៃ ចំនួន០៥ដើម ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដេីម្បី ធ្វីការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ពុទ្ធិពល