ព្រះមហាក្សត្រ ចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព ស្លាប់ដោយលិចទូកដ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំស្ទើរកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារនៃជនរងគ្រោះ ចំពោះឧបទ្ទវហេតុដ៏សោកសង្រេងនៃការលិចទូកដដឹកសិស្សដែលបណ្តាលឲ្យមានអ្នកស្លាប់ចំនួន៨នាក់ គិតត្រឹមព្រឹកថ្ងៃ១៤ តុលានេះ ។

ហេតុការណ៍លិចទូកដនេះ កើតឡើងកាលពីម៉ោងជាង៧យប់ថ្ងៃ១៣ តុលា ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ បើតាម លោក ឈឿន សុចិត្រ ស្នងការខេត្តកណ្តាល គឺអ្នកបើកទូកដទើបតែមានអាយុ១៥ឆ្នាំនោះ ដោយសារឃើញយប់ក៏បង្ខំបើកទូកដដើម្បីឲ្យដល់ច្រាំង ខណៈ៥០ម៉ែត្រទៀតប៉ុណ្ណោះដល់ច្រាំងក៏លិចតែម្តង៕ ដោយ៖ រិន ចំរើន