ភ្នំពេញ៖ នារីស្រស់ស្អាត់ម្នាក់ បើកបរម៉ូតូមួយគ្រឿង មិនដឹងជាយ៉ាងម៉េច ទាក់ដៃចង្កូតម៉ូតូដួលបោកនឹងថ្នល់ខ្ទាតជ្រុលទៅចូលក្រោមកង់គ្រឿងចក្រកិនបែកក្បាល់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅម្ដុំរង្វង់មូលព្រះនរាយណ៍ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពនារីរងគ្រោះមាន ឈ្មោះ អ្នកគ្រូពេទ្យ ខុន សុផារី ភេទស្រី ជាបុគ្គលិកមន្ទីរពេទ្យបង្អែក ស្រុកស្អាង ស្នាក់នៅភូមិព្រែកថ្មី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក Zoomer.X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AJ-3187 បើកបរដោយនារី ស្រស់ស្អាត់ម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែទាក់ដៃចង្កូតម៉ូតូជាមួយនឹងគ្រឿងចក្រមួយគ្រឿង បើកបរដោយបុរសម្នាក់ ដែលកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងស្របគ្នា បណ្តាលឱ្យដួលបោកនឹងថ្នល់ពេញទំហឹង ហើយខ្ទាតជ្រុលទៅចូលក្រោមកង់គ្រឿងចក្រកិន ទើបបណ្តាលឱ្យបែក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាមតែម្តង។ បន្ទាប់មកភ្លាមៗនោះដែរ តៃកុងបើកបរគ្រឿងចក្រមួយគ្រឿងនេះ ក៏បានបើកបន្តទៅមុខទៀត បានប្រហែលជាង៥០០ម៉ែត្រ រួចហើយបើកទ្វារចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រមួយគ្រឿងចោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំកន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូមួយគ្រឿង រួចទាំងគ្រឿងចក្រ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី។ ចំណែកឯ សពជនរងគ្រោះ ក្រោយពេលធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចជំនាញ ក៏បានប្រគល់សពឱ្យទៅក្រុមគ្រួសារសាចញាតិ ដើម្បីយកទៅបុណ្យតាមប្រពៃណី៕ ដោយ៖ ឆែម ពិសិដ្ឋ