ឃាត់ខ្លួនជនសង្ស័យបានចំនួន ៧​ នាក់ និងវត្ថុតាងមួយចំនួន នៅខេត្តព្រៃវែង

ព្រៃវែង៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង និងកម្លាំង អាវុធហត្ថស្រុកពាមរក៏ និង កម្លាំង អាវុធហត្ថស្រុកពារាំង ដឹកនាំដោយលោក ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ចុះបង្រាបមុខសញ្ញាជូញដូរនិងប្រើប្រាស់ថ្នាំញៀន។ នេះ​បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

ប្រភពដដែលបន្ថែមថា កិច្ចប្រតិបត្តិការបានធ្វើឡើងនៅនៅចំនុចភូមិបាទី ឃុំពាមរក៏ស្រុកពាមរក៏ ខេត្តព្រៃវែង។ហើយបានឃាតខ្លួនជនសង្ស័យចំនួន០៧ នាក់  ជាបន្តបន្ទាប់។

ក្រោយចាប់ខ្លួនជនសង្ស័យខាងលើនេះ  សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌ ស ចំនួន០៣កញ្ចប់ទម្ងន់ ៥៩.៥៩ក្រាម ម៉ូតូចំនួន ០៤គ្រឿង ទូរសព្ទ័ដៃចំនួន ០៧គ្រឿង ដាវ កែឆ្នៃ ០១ ដើម ឧបករណ៍ សំរាប់ជក់ថ្នាំមួយចំនួន ដែកកេះចំនួន ០៦ ជញ្ជីងថ្លឹងថ្នាំ ចំនួន០១  និង ថង់វេចខ្ចប់មួយចំនួន។  បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ៕