ភ្នំពេញ៖ រឿមួយមិនទាន់ចប់ស្រួលបួល ឥឡូវចូលរឿងមួយទៀត ដោយ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ពាក់ព័ន្ធនឹងការចេញសែកស្អុយ (គ្មានប្រាក់ជាង ៦០ម៉ឺនដុល្លារ)។ នេះ បើតាមដីការរបស់លោក លី សុខា ដែលត្រូវបានអង្គភាពសារព័ត៌មាន Khmer CM ទទួលបាននៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។
ដីការនេះ បានសរសេរថា៖« បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ មិន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ដែលមានអត្ត សញ្ញាណខាងលើនេះ ។ បង្គាប់ឱ្យកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ខ្លួន និងនាំបុគ្គលឈ្មោះ មិន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ និង បង្គាប់ឱ្យភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់នៅពេលត្រូវបានទទួលការបង្ហាញ ត្រូវសហការអនុវត្តឱ្យ បានល្អក្នុងករណីចាំបាច់»។
សូមអានដីកាបង្កាប់ខាងក្រោម៖