ក្មេងៗ​ មិនទាន់គ្រប់អាយុសោះ​ តែហ៊ានចេញប្លន់ ត្រូវចាប់ខ្លួន ៧ នាក់

ភ្នំពេញ៖ ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤៖០០នាទីមានករណីប្លន់ (ប្រើកាំបិតកាប់ទៅលើបុរសជនជាតិកូរ៉េ  ឲ្យរងរបួសត្រង់ចំណុច ថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិ) កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យចំនួន៧នាក់ ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ហ៊ុន មុន្នីរ័ត្ន និងលោក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់នៅត្រង់ចំណុច ផ្លូវបេតុង  ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ ទាំងនោះមានឈ្មោះ ១.  ឈ្មោះ ពេញ  សុភណ្ឌ  ភេទប្រុស  អាយុ ១៦ឆ្នាំ  ២.  ឈ្មោះ  ណុប  ដាវីត  ភេទប្រុស  អាយុ ១៥ឆ្នាំ ៣.  ឈ្មោះ  ផល  សម្ភស់  ភេទប្រុស  អាយុ ១៥ឆ្នាំ   ៤.  ឈ្មោះ  សុខ  ធា សុភា  ភេទប្រុស  អាយុ ១៥ឆ្នាំ ៥.  ឈ្មោះ  ហាក់  ម៉េងឈី  ភេទប្រុស  អាយុ ១៦ឆ្នាំ ៦.  ឈ្មោះ  សម្បត្តិ  សន្យា  ភេទប្រុស  អាយុ ១៥ឆ្នាំ   និង៧.  ឈ្មោះ  អាន  ដេវីត  ភេទប្រុស  អាយុ ១៦ឆ្នាំ ។

ក្រោយពីការសាកសួរជនសង្ស័យ ទាំង ៧នាក់ សុទ្ធតែមានការពាក់ពន្ធនឹងអំពើកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក ។ ដោយឡែកក្នុងចំណោមជនសង្ស័យទាំង ៧នាក់  មានជនសង្ស័យម្នាក់  គឺបានចូលរួមប្រព្រឹត្តបទល្មេីសកាប់ប្លនទៅលេីជនជាតិកូរ៉េ  កាលពីថ្ងៃទី១០  ខែកុម្ភ:  ឆ្នាំ២០២៤  រួមទាំងបក្ខពួកផ្សេងទៀត ។ បច្ចុប្បន្ននាយយកដ្ឋានបានប្រគល់ឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ  ដើម្បីចាត់ការតាមនីតិវិធីបន្ត៕