៣ថ្ងៃនៃបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៤ មានករណីអគ្គិភ័យកើតឡើងចំនួន១៣លើក

ភ្នំពេញ:រយះពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៤ មានករណីអគ្គិភ័យកើតឡើងចំនួន១៣ លើ ១៣ លើកធៀបទៅឆ្នាំ២០២៣ ករណីអគ្គិភ័យកើតឡើងមានចំនួនស្មើគ្នា។

របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ១២ ខែកុម្ភៈនេះ បញ្ជាក់ថា  ករណីឆេះ ខាងលើនេះ បណ្តាលឲ្យឆេះផ្ទះចំនួន០៩ខ្នង, ០២បន្ទប់, តូប០១, ម៉ូតូ០៣ គ្រឿង, សិប្បកម្ម០១ខ្នង ។

ប្រភពដដែលបន្ថែមថា មូលហេតុ នៃការឆេះ គឺ ១. ឆ្លងចរន្តអគ្គិសនីចំនួន ០៦​ លើក ២. ប្រើប្រាស់ភ្លើងចំនួន ០៥​ លើកំ ៣. ក្តាប់ពុំបានមូលហេតុចំនួន​ ០២ លើក។ រីឯករណី ស្លាប់ និងរងរបួសមនុស្ស​ គឺគ្មានោះទេ ។