សង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ២គ្រឿងក្នុងពេលតែមួយ ត្រូវបានឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូបានពីរគ្រឿង ក្នុងពេលតែមួយ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោចាប់ឃាត់ខ្លួន បានភ្លាមៗនាវេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថាជនសង្ស័យខាងលើ មានឈ្មោះ កុល ពិសិដ្ឋ ភេទប្រុស  អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ដំបូងឡើយជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកToday ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខកណ្តាល 1U 2365 ដែលម្ចាស់ចតទុកក្នុងដីឡូត៍ហើយព្យាយាមជិះរត់គេចខ្លួន ដល់ពាក់កណ្តាលផ្លូវម៉ូតូបានរលត់ម៉ាស៊ីន ទើបជនសង្ស័យទុកម៉ូតូTodayចោលហើយចូលទៅលួចម៉ូតូមួយគ្រឿងទៀតម៉ាក់និច ពាក់ផ្លាកលេខ1FG7663 ដែលម្ចាស់ចតទុកក្នុងផ្ទះ ខណ:កំពុងតែបណ្តើរចេញពីក្នុងផ្ទះត្រូវម្ចាស់ម៉ូតូឃើញក៏ស្រែកផ្អើលអ្នកភូមិដឹងដល់សមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូទាំងពីរគ្រឿងនេះពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែធ្វើការសាកសួនិងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោនិងធ្វើការកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕