ថ្ងៃទី ១ ខែកុម្ភៈ ឃាត់យានយន្តចំនួន៩២គ្រឿងដែលបើកបរល្មើសជាតិស្រវឹង

ភ្នំពេញ៖ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែកម្ភៈនេះ ឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ បាន  ឃាត់យានយន្តល្មើស ចំនួន៩២គ្រឿង (រថយន្ត ចំនួន៤២គ្រឿង, ម៉ូតូ ចំនួន៥០គ្រឿង)ដែលល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង ក្នុងនោះ កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៧គ្រឿង  អ្នកបើកបរម៉ូតូ ចំនួន០៩នាក់ និង អ្នកបើកបររថយន្ត ចំនួន១៨នាក់។

ដោយឡែក  អ្នកដែលមាន កម្រិត ០.៤០ mg/L ឡើង ចំនួន៣៤គ្រឿង រួមមាន អ្នកបើកបរម៉ូតូ ចំនួន១៧នាក់ និង អ្នកបើកបររថយន្ត ចំនួន១៧នាក់។ ដោយឡែក បទល្មើសផ្សេងៗ ចំនួន៣១គ្រឿង រួមមាន អត់មួកសុវត្ថិភាព ចំនួន២២គ្រឿង ម៉ូតូបំពាក់បំពងស៊ីមុំាង ចំនួន០១គ្រឿង  ម៉ូតូបើកបរបញ្រ្ចាស់ទិស ចំនួន០១គ្រឿង  រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៦គ្រឿង និង រថយន្តបំពងសម្លេង ចំនួន០១គ្រឿង៕