ម៉ូតូ ៣០គ្រឿង និងឡដុតចំហាយចំនួន០១ឡ  ត្រូវបានអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេមួយកន្លែងត្របាក់ខ្ទិចខ្ទី

ភ្នំពេញ ៖  មានករណីអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរ មួយកន្លែងកើតឡើងនៅវេលាម៉ោង  ១១និង៥០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤  ស្ថិតនៅចំណុចរោងចក្រកាត់ដេរ ផ្លូវបេតុង  ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក  ព្រហ្ម  យ៉ន  នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានប្រាប់ថា  ក្រោយពីទទួលបានលេខទូរស័ព្ទរបស់បងប្អូនប្រជាពលរដ្ឋភ្លាម  លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅគោលដៅ  ធ្វេីការចេញរថយន្តជួយអ ន្តរាគមន៍ភ្លាមៗផងដែរ។

លោក  ព្រហ្ម  យ៉ន  បានបន្តថា  ហេតុការណ៍ អគ្គិភ័យឆាបឆេះខាងលេីនេះ ត្រូវបានកម្លាំងជំនាញបានធ្វេីការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង  ១២និង៥០នាទីនាថ្ងៃខែឆ្នាំដដែរ ។ ដោយក្នុងនោះប្រើប្រាស់រថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦មែត្រគូប។

លោក ព្រហ្ម  យ៉ន  បានបន្តទៀតថា  ចំពោះមូលហេតុខាងលេី  គឺបណ្តាលមកពីការឆ្លងកម្តៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ ហេីយអគ្គិភ័យនេះធ្វើឲ្យខូចខាតសំយាបដំបូលដែកប្រកស័ង្កសី ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ) អស់មួយចំហៀង រួមទាំងម៉ូតូចំនួន ៣០គ្រឿង និងឡដុតចំហាយចំនួន០១ឡ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕