លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចេញដីកាបញ្ឈប់តំណែងលោកវេជ្ជបណ្ឌិត អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាល ឲ្យមកបម្រើការងារជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីអនុវត្តវិន័យ ។ នេះ បើតាមសេចក្តីសម្រេច ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោក ជា សានិត បច្ចុប្បន្នអនុប្រធានមន្ទីរសុខាភិបាល ឲ្យកាន់មុខតំណែងជាប្រធានមន្ទីរស្តីទី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។
ដោយឡែកលោក អ៊ូ ដេត ក៏ត្រូវបានទទួលទណ្ឌកម្មថ្នាក់ទី២ ចំណុច ឃ តាមរូបភាពបញ្ឈប់ការងារដោយបង្ខំ ពីអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឲ្យមកបម្រើការងារជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត។ ពាក់ព័ន្ធនឹងការដកតំណែង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុអ្វីនោះនៅឡើយទេ៕