ជនសង្ស័យ ជាជនជាតិចិន  ១០នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធករណីហិង្សា

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យ ជាជនជាតិចំនួន១០នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

ជនសង្ស័យចំនួន១០នាក់ បានប្រើដៃ ជើង និងកាំបិត ព្រួតគ្នាវាយ ទាត់ធាក់ កាប់លើ ជនរងគ្រោះ បណ្តាលរងរបួសធ្ងន់ធ្ងរ  និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដៃ ជើង និងដុំថ្ម ដុំអិដ្ឋការ៉ូឡា ព្រួតគ្នា វាយ ឡើងទន្ទ្រាំពីលើរថយន្ត បណ្តាលឲ្យបែកកញ្ចក់រថយន្តខាងមុខ នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២នឹង៣០នាទី។

លោក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ការិយាល័យបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនជនសង្ស័យជនសង្ស័យចំនួន ១០ នាក់ យកមកផ្តន្ទាទោសតាមច្បាប់។

លោកបន្តថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង មាន អាវុធខ្លីម៉ាក ឡុក១៩ ពណ៌ខ្មៅ លេខCUA០៥២ ចំនួន០១ដើម ,បង់ចំនួន០១ និងគ្រាប់ចំនួន១០គ្រាប់ ,-កាំបិតបុ័ងតោដងឈើ ចំនួន០១ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១ សន្លឹក,     ប័ណ្ណបើកបរយានយន្តខ្មែរ ចំនួន០២សន្លឹក ,ប័ណ្ណសម្គាល់អាវុធខ្លីចំនួន០១សន្លឹក ,កាតធនាគារចំនួន០៦សន្លឹក (កាតABAចំនួន០២សន្លឹក, កាតWingចំនួន០១សន្លឹក, កាតICBCចំនួន០១សន្លឹក និងកាតចិនចំនួន០២សន្លឹក ,ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ទឹកមាស ចំនួន០៣គ្រឿង ,ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ស ចំនួន០២គ្រឿង ,ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ស ចំនួន០១គ្រឿង និងប្រាក់ដុល្លារចំនួន៣៨០០ដុល្លារអាមេរិក (បីពាន់ប្រាំបីរយដុល្លារអាមេរិក),ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ស្វាយ ចំនួន០១គ្រឿង ,ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ខ្មៅ ចំនួន០១គ្រឿង ,ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ខ្មៅចំនួន០១គ្រឿង និងប្រាក់ដុល្លារចំនួន១៥០០ដុល្លារអាមេរិក(មួយពាន់ប្រាំរយដុល្លារអាមេរិក) ,ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ស្វាយ ចំនួន០១គ្រឿង របស់ឈ្មោះ CHE YUSHANG  និង រថយន្តចំនួន០៤គ្រឿង៕