ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធបទហិង្សាដោយចេតនា ត្រូវបានឃាត់ខ្លួន នៅទួលគោក

ភ្នំពេញ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៣:៤០នាទី  ។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានដកហូតវត្ថុតាង មាន៖ ខ្សែក្រវ៉ាត់ចំនួន០២ខ្សែ (ចាប់យកពីជនសង្ស័យទាំងពីរនាក់ម្នាក់១ខ្សែ) ជារបស់ជនសង្ស័យយក វា.;យ គូទំ.;នាស់ ទៅវិញទៅមក ខណៈ វត្ថុតាងចាប់យកនៅកន្លែងកើតហេតុរួមមាន៖ ដុំថ្មចំនួន០៧ដុំ ជារបស់ក្រុមជនសង្ស័យទាំង២ក្រុម គ.;ប់ គ្នា ទៅវិញទៅមក។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន៕