រះធម្មវនវាសី សុន ចាន់វីរៈ ហៅព្រះសង្ឃធុតុង្គ ឧបត្ថម្ភអង្ករ២០តោន និងថវិកា១ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ លោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា កាលពីរសៀល ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញទទួល អង្ករចំនួន ២០តោន និងថវិកាចំនួន ១ម៉ឺនដុល្លារ ពី ព្រះធម្មវនវាសី សុន ចាន់វីរៈ ព្រះរាជាគណៈថ្នាក់កិត្តិយស វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ដែលពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី អ៊ុក ម៉ាលី ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើថ្លែងអំណរព្រះគុណ ចំពោះទឹកព្រះទ័យដ៏ជ្រះថ្លារបស់ ព្រះធម្មវនវាសី ដែលបានចែករំលែកនូវទេយ្យទានជាថវិកា និងអង្ករទាំងនេះ មកជូនកាកបាទក្រហមកម្ពុជា សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

សូមបញ្ជាក់ថា ក្នុងឱកាសផងដែរ លោកស្រី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានប្រគេនចំពោះ ព្រះធម្មវនវាសី សុន ចាន់វីរៈ នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ដែលជាការប្រោសព្រះរាជទានដ៏ឧត្តុង្គឧត្តមពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះផងដែរ៕