ភ្នំពេញ៖ ផលិតផលក្លែងក្លាយ និងទំនិញខុសច្បាប់ ជាង៥០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ សហការគ្នាធ្វើការបង្ក្រាបបានជាបន្តបន្ទាប់នាពេលកន្លងមក ចំនួន១០ករណីផ្សេងគ្នា ត្រូវបានធ្វើពិធីដុតបំផ្លាញចោល នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ដែលប្រព្រឹត្តិទៅ ក្នុងទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពិធីដុតបំផ្លាញខាងលើនេះ ធ្វើឡើងក្រោម អធិបតីភាព លោក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងលោក ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីលោកប្រធាននាយកដ្ឋាន មន្ត្រីកាំកុងត្រូល ស្ថាប័ន្ថតំណាងអយ្យការ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាពលរដ្ឋជាច្រើនទៀតផងដែរ ។
នាឱកាសនោះ លោកមួង សុធា ឱ្យដឹងថា ផលិតផលដែលដុតបំផ្លាញចោលនៅព្រឹកនេះ រួមមាន ៖ ទំនិញនិងផលិតផល ក្លែងក្លាយ, ផលិតផលនាំចូលគ្មានច្បាប់អនុញ្ញាតិ, ផលិតផលគ្រឿងសំអាងលាយសារធាតុ គីមីខុសច្បាប់ ,ឱសថហួសកាលបរិច្ឆេទប្រើប្រាស់,ចំណីអាហារ និងសាច់ខូចគុណភាព ព្រមទាំងសារធាតុគីមីខុសច្បាប់ជាដើម ដែលកន្លងមកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្លាប់បានធ្វើការដុតបំផ្លាញចោលចំនួន ៣៧លើក រួចមកហើយ។

លោក មួង សុធា បានបន្តថា ពិធីដុតបំផ្លាញចោលនាថ្ងៃនេះ គឺជាសក្ខីភាពមួយ ដែលស្តែងពីការខិតខំប្រឹងប្រែង របស់មន្រ្តីជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន រួមជាមួយវិស័យឯកជន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ស្របតាមផែនការយុទ្ឋសាស្ត្ររបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
ក្នុងនោះដែរ លោកក៏បានបន្ថែមថា ជាកិច្ចការបន្ត នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បាន និងកំពុងបន្តខិតខំអនុវត្តតាមតួនាទី ភារៈកិច្ច និងដាក់ចេញនូវទិសដៅការងាររបស់ខ្លួន ស្រមតាមផែនការយុទ្ឋសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសបន្តចូលរួមសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបង្ក្រាបនូវរាល់បទល្មើសសេដ្ឋកិច្ចប៉ះពាល់ដល់ខឿនសន្តិសុខសេដ្ឋកិច្ចជាតិ បទល្មើសគេចពន្ឋ, បទល្មើសនាំទំនិញ និងផលិតផលក្លែងក្លាយ ហួសកាលបរិច្ឆេទប្រើប្រាស់,ចំណីអាហារខូចគុណភាព និងមានសារធាតុគីមីធ្វើឲ្យប៉ះពាល់ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ៕