កណ្តាល៖ នៅវេលាម៉ោង៦ និង១៥នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សាកសពរបស់ម្តាយ និងកូនស្រី ត្រូវបានក្រុមគ្រួសាររកឃើញ ដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់គេងរបស់គេ ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ករណីឃាតកម្មដ៏ឃោឃៅទៅលើម្តាយ និងកូន នៅខេត្តកណ្តាល ។ ជនរងគ្រោះទាំង២នាក់ត្រូវបានជនល្មើសកាប់សម្លាប់។
មន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននករបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានទទួលដំណឹង និងបានចុះទៅដល់កន្លែងកើតហេតុមួយសន្ទុះក្រោយ។
អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានដំណើរការពិនិត្យកន្លែងកើតហេតុ និងសាកសព។ “នេះគឺជាអំពើដ៏ឃោឃៅមួយ ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះស្លូតត្រង់ទាំង២នាក់ ទាំងដែលគេមិនអាចការពារខ្លួនឯងបាន” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើង។
ក្រុមការងារចម្រុះ GOLF23 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ,ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីនេះ។
យើងនឹងប្រើប្រាស់រាល់ធនធានដែលយើងមាន ដើម្បីស្វែងរកបុគ្គដែលបានប្រព្រឹត្តអំពើដ៏ឃោឃៅនេះ និងផ្តល់យុត្តធម៌ជូនដល់ជនរងគ្រោះ៕