តាកែវ: ចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង មានករណីមួយបង្កឡើងដោជនសង្ស័យម្នាក់មានឈ្មោះ សោម ហុកហេង ភេទប្រុស អាយុ ២៤ ឆ្នាំ ប្រពន្ធឈ្មោះ នាង ស្រស់ អាយុ ២០ឆ្នាំ ទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១៥:១០នាទី។
របាយការណ៍សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនសង្ស័យដែលជាឪពុកបង្កើត បានទម្លាក់កូនរបស់ខ្លួន ឈ្មោះ ហេង គឹមហៀង ភេទប្រុស អាយុទើប ៤០ថ្ងៃ ដែលកំពុងបីនៅហ្នឹងដៃ ទៅលើគ្រែបណ្ដាលឱ្យបាក់កស្លាប់ភ្លាមៗ ។
សមត្ថកិច្ចបន្តថា មូលហេតុខឹងកូនយំពេកលួងមិនបាត់យំ នៅពេលដែលម្ដាយចេញទៅធ្វើការនៅរោងចក្របាត់ ហើយទុកកូនអោយ (ប្ដី) ជាអ្នកមើលនៅផ្ទះ ៕