ស្រុកអង្គរបូរី៖នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទី លោក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ព្រោក ភ័ក្ត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ពីបទហឹង្សាដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមដីកាលេខៈ៩៩/២០២៣ ចុៈថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ។
បច្ចុប្បន្នកម្លាំងជំនាញបញ្ជូនខ្លួនជនជាប់ចោទទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី។