គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ.ត់ស្លា.ប់៤និងរបួស៧ នាក់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង

ព្រៃវែង៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីក្មេងចាស់ ចំនួន៤នាក់ស្លាប់និងរងរបួស ៧ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដ៏រន្ធត់ មួយកាលពីវេលាម៉ោង២៣និង៤៥នាទីយប់ ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២៣ ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥។

សមត្ថកិច្ចស្រុកពាមរក៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ២AZ-០៦១៤បានធ្វើដំណើរមកក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតឆ្លងទ្រូងថ្នល់ទៅខាងឆ្វេង បុកចំពីមុខរថយន្តកូរ៉េដឹកផ្លែឈើ ដែលបើកមកបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តហាយឡែនឌ័រ ក្រឡាប់ធ្លាក់ចេញពីផ្លូវ និងមនុស្សក្នុងរថយន្ត១០នាក់ ខ្ទាតចេញមកក្រៅដេកស្តូកស្តឹងពេញផ្លូវ ចំណែករថយន្តកូរ៉េដឹកផ្លែឈើ ក្រឡាប់ផ្ងាជើងនៅលើផ្លូវ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា គ្រោះថ្នាក់ខាងលើនេះ បានបណ្តាលឲ្យភាគីខាងរថយន្តម៉ាកហាយឡែនឌ័រ ស្លាប់ចំនួន៤នាក់ ក្នុងនោះមានក្មេងប្រុសអាយុ៨ខែម្នាក់ និងរបួសធ្ងន់ស្រាល៥នាក់ ចំណែកភាគីរថយន្តកូរ៉េ របួសធ្ងន់២នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះគឺបណ្ដាលមកពីរថយន្តទាំងពីរ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ បណ្ដាលឲ្យបុកគ្នាតែម្តង។ បច្ចុប្បន្ន រថយន្តទាំងពីរ យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង។

លោក អ៊ុង ភក្តី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានរាយការណ៍ជូនលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងដែលបណ្តាលឲ្យមានមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិត ក៏មាន ប្អូនស្រីមានឈ្មោះ ឈឿន ម៉ាលីយ៉ា ជា យុវជន ស.ស.យ.ក សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដ៏សកម្មាក់ដែរតែងតែបញ្ចេញសកម្មភាពជួយសង្គមជាច្រើនកន្លងមក លូវបានគ្រោះថ្នាក់ចរាចរណ៍ បានស្លាប់រួមមាន: ពូបង្កើត មីងបង្កើត និងក្មួយបង្កើត៕