ថៅកែចិញ្ចឹមទា២នាក់ប្ដីប្រពន្ធ ត្រូវឃាតករបា.ញ់សម្លា.ប់ផ្ដាច់ជីវិតនៅក្រោមផ្ទះ នៅវេលាម៉ោង៣ទៀបភ្លឺ

កណ្ដាល៖ ថៅកែចិញ្ចឹមទា២នាក់ប្ដីប្រពន្ធ បានដេកនៅលើគ្រែក្រោមផ្ទះ ស្រាប់នៅវេលាម៉ោង៣កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានជនអនាមិកមួយក្រុមបានចូលទៅបាញ់ប្រហារផ្ដាច់ជីវិតជនងរគ្រោះ រួចគេចខ្លួនបាត់អស់។

ជនរងគ្រោះជាប្ដីឈ្មោះ ម៉ុច ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរចិញ្ចឹមសត្វទា ទិញលក់ពងទា និងលក់ចំណីសត្វទា និងប្រពន្ធ ឈ្មោះ គល់ ហ៊ាន់ អាយុ៤៥ឆ្នាំជាប្រពន្ធ ស្លាប់នៅកន្លែងកើតហេតុ។

បើតាមប្រភពពីកន្លែងកើតហេតុ ឲ្យដឹងថា នៅវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះទាំង២ នាក់ប្តីប្រពន្ធបាននាំគ្នាចូលទៅសម្រាន្តនៅលើគ្រែក្រោមផ្ទះរបស់ខ្លួនដូចរាល់យប់ លុះដល់វេលាម៉ោងប្រហែល៣កន្លះទៀបភ្លឺស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ១ក្រុមបានចូលទៅបា.ញ់ប្រហារជនរងគ្រោះ២នាក់ប្តីប្រពន្ធជាច្រើនគ្រាប់ បណ្តាលឲ្យស្លា.ប់បាត់បង់អាយុជីវិតភ្លាមៗ។

សមត្ថកិច្ចកំពុងស្រាវជ្រាវរណីឃាតកម្មនេះ ដែលកាលពីកន្លងទៅថ្មីៗ ក្រុមគ្រួសារជនរងគ្រោះត្រូវបានគេកា.ប់សុះសា.ច់ ទាំងយប់ស្ទើរស្លាប់ នៅក្នុងទ្រង់ទា របស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ រហូតមកទល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ ឃើញនៅឡើយ ស្រាប់តែនៅនៅម៉ោង៣កន្លះទៀបភ្លឺថ្ងៃទីឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ខ្មាន់កាំភ្លើងមកបាញ់សម្លាប់ ប្ដីប្រពន្ធខាងលើបន្ថែមទៀត៕