ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតទឹកតាមដងទន្លេសាបមុខវត្តឧណ្ណាលោម បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ០៩នឹង៤០នាទីព្រឹកថ្ងៃអាទិត្យទី៦ ខែសីហា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា នៅរសៀលថ្ងៃសៅរ៍ទី០៥ ខែសីហា ឆ្នាំ២០២២៣ មានជនជាតិបរទេសម្នាក់បានចុះទៅលេងទឹកនៅខាងមុខព្រះបរមរាជវាំងក៏បានលិចបាត់ទើបរហូតមកដល់ព្រឹកថ្ងៃអាទិត្យទី៦ ខែសីហា ឆ្នាំ២០២៣នេះ ទើបបានប្រទះឃើញសពបុរសម្នាក់នៅខាងមុខវត្តឧណ្ណាលោមដែលស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕