Update​៖ យុវជនរូបស្រស់ម្នាក់បានបញ្ចប់ជីវិតទាំងវ័យក្មេងព្រោះតែរឿងមួយនេះ

ភ្នំពេញ៖ ប្រទះឃើញយុវជនរូបស្រស់វ័យក្មេងម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួននៅចំរឹងបង្អួចក្នុងបន្ទប់ជួលមួយកន្លែង សង្ស័យថាមានបញ្ហាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ត្រូវនឹងថ្ងៃអង្គារទី១ ខែសីហា ឆ្នាំ២០២៣នេះ។

ជនរងគ្រោះមានឈ្មោះ មាស សារុនរិទ្ធី អាយុ២៣ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា អស់រយះពេលជាច្រើនថ្ងៃហើយដែលមិនបានឃើញបុរសរងគ្រោះនេះចេញមកខាងក្រៅហើយសង្ស័យថាបុរសរូបនេះមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយកន្លែងធ្វើការបានដកបញ្ឈប់បញ្ឈរជើង។

ក្រោយធ្វើការពិនិត្យកោសល្យវិច័យទៅលើសពរួចហើយ សមត្ថកិច្ចសពក៏ប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕