ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចរាចរណ៍ប្រចាំការនៅគោលដៅស្ពានដែកចំការដូងធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច ឱ្យដឹងថា ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង ២០ នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចស្តុបស្ពានដែកចំការដូង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យជាពីរខណ្ឌមានជ័យ។ ជនសង្ស័យទាំង២នាក់ទី១ឈ្មោះ កែវ វណ្ណា អាយុ៣៨ឆ្នាំ មុខរបរប៉ះកង់ ទី២ ឈ្មោះ គៀន រស្មី ៣៨ឆ្នាំ មុខរបររើសអេតចាយ។

តាមសេចក្តីរាយការណ៍បន្តថា ស្រ្តីជនរងគ្រោះរួមទាំងកូនជិះម៉ូតូទៅទិញធ្យូងនៅតាមផ្លូវ៣៧១ ហើយឱ្យកូនឌុបបំណងទៅផ្ទះវិញ ស្រាប់តែមានជនសង្ស័យពីអ្នកជិះម៉ូតូមកវេវពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HH-1756 មកពីក្រោយក៏ធ្វើកិច្ចក៏ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច មកដល់ចំណុចស្តុបស្ពានដែកចំការដូងក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានឆែកនៅក្នុងខ្លួនជនសង្ស័យក៏បានឃើញកាបូបលុយនិងទូរស័ព្ទរបស់នារីរងគ្រោះ រួមកាំបិតតាំងតោ។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី ២ ឲ្យមកយកជនសង្ស័យទៅសួរនាំដើម្បីចាត់ការនិតិវិធី៕