ស្រុកសំរោង ៖ លោក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយអធិការដ្ឋាននគរបាលស្រុកបាទី និងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង បង្ក្រាបបានករណីអំពេីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបលុយ មុខសញ្ញាក្រុមឆក់សកម្ម) ស្ថិតនៅលេីផ្លូវលំភូមិត្រពាំងខ្នា ឃុំរវៀង ស្រុកសំរោង ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥ នាក់ ។
ការជាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ តាមការណែនាំចង្អុលបង្ហាញពីសំណាក់លោក ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី៕