ករណីចង់ស៊ីដាច់ម៉ូតូគេ ត្រូវជាប់ខ្នោះ នៅស្រុកបាណន់

បាត់ដំបង៖ ឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ឈ្មោះ លី អារ៉ាហ្វាត់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការ សាកសួរ ក្រោយស្រាវជ្រាវជុំវិញករណីរំលោ-ភលើទំនុកចិត្ត ខ្ចីម៉ូតូអ្នកដទៃជិះយកទៅបាត់(ស៊ីដាច់)។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើង នៅទី២៨ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង២៥នាទី ដោយ លោក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងនគរ បាលស្រុក សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់។

សូមជម្រាបជូនថា មូលហេតុដែលឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៨និង២០នាទីមានករណីរំលោ-ភលើទំនុកចិត្ត ០១លើក ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិចំការល្មុត ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលករណីនេះបង្កដោយជនសង័្សយខាងលើបានខ្ចីម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ កែ ចាន់ថូយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចំការល្មុត ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ថាជិះទៅមួយភ្លេត ប៉ុន្តែជន ស័ង្សយជិះយកទៅបាត់រហូត មិនឃើញយកមកវិញឡើយ ហើយមិនអាចទាក់ទង បានទៀត ដែលម៉ូតូ នោះមានភិនភាគ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1A-5991។

ដោយមិនសង្ឃឹមថា ជនសង័្សយនោះយកម៉ូតូមកប្រគល់ឱ្យខ្លួនវិញ ទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូល មកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌលឱ្យធ្វើការស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ចំពោះជនសង័្សយ ខាងលើហើយតាមរយៈពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវរហូតដឹងអំពីចំណុចទីតាំង ដែលជនសង័្សយកំពុងស្ថិតនៅ ក៏ធ្វើការសហការឃាត់ខ្លួននិងដក ហូតយកម៉ូតូជារបស់ជនរងគ្រោះ ប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយខាងលើ បានរៀបចំកសាងសំ ណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាម នីតិវិធីច្បាប់៕