កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឃាត់ខ្លួនបុរសម្នាក់ នៅចំណុចក្រុមហ៊ុនឥណទានជនបទ K.E.P Group ស្ថិតនៅភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នេះបើតាមកងរាជអាវុធហត្ថខេត្តកំពង់ស្ពឹនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពដដែលនេះបន្តថា កងរាជអាវុធហត្ថខេត្តបាន សហការជាមួយក្រុមហ៊ុនបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុត ខ្លី ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់ពន្ធករណី រំលោភលើទំនុកចិត្ត យកប្រាក់ពីក្រុមហ៊ុនចំនួនហាសិបលានរៀល (៥០,០០០,០០០រៀល)មកប្រើប្រាស់ខ្លួនឯង ដោយបង្កើតឯកសារកម្ចីប្រាក់ពីក្រុមហ៊ុន និងប្រើឈ្មោះ អតិជនក្លែងចំនួន៤៦នាក់។
បច្ចុប្បន្ន ជនសង្ស័យក្រុមហ៊ុនបានប្រគលឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សាកសួរដើម្បីអនុវត្តតាមនិតិវិធី៕