ភ្នំពេញ:គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសទាត់ចោលទាំងស្រុងនូវការចេញផ្សាយ តាមបណ្តាញសង្គមដែលមាននិន្នាការប្រឆាំងនិងរាជរដ្ឋាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ ព្រះអាទិត្យកម្ពុជា (Cambodia SUNTV) បានបង្ហោះវីដេអូ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដោយភ្ជាប់ ខ្លឹមសារថា “វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា”។
គណៈកម្មាធិការចម្រុះកិច្ច ការព្រំដែន បញ្ជាក់ថា គឺមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋក្នុងកំឡុងពេលជិតបោះឆ្នោត ដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ គ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការធ្វើអោយ បាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយអោយមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើអោយប្រជា ពលរដ្ឋបាត់បង់ដីស្រែចំការ។ល។