ដំណឹងរីករាយចិត្ត!មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនត្រៀមសង់ថ្មីមួយទៀត

ភ្នំពេញ៖ ព្រះតេជគុណ គូ សុភាព ព្រះចៅអធិការវត្តនិគ្រោធវ័នគល់ទទឹងអះអាងថា មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ត្រៀមកសាងទីតាំងថ្មីមួយទៀតសម្រាប់ព្យាបាលកុមារកើតជំងឺមហារីក ដោយឥតគិតថ្លៃ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកជ័យជំនះ ដោយសារទីតាំងចាស់តូច កុមារមកព្យាបាលច្រើន។

ការអះអាងរបស់ព្រះតេជគុណ គូ សុភាព ធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គនិមន្តទទួលជួបតំណាងមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុននេះ។

បើតាមព្រះតេជគុណ គូ សុភាព តំណាងពេទ្យសង្ឃឹមថា បងប្អូនខ្មែរយើងនឹងចូលរួមជាមួយសប្បុរសជនពីជប៉ុន ដើម្បីទ្រទ្រង់មន្ទីរពេទ្យនេះ ប្រើប្រាស់ជាប្រយោជន៍ដល់កុមារកម្ពុជាយើង៕