ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធបទល្មើសលួចម៉ូតូនៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសលួចម៉ូតូ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន០៣ករណី។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

របាយការណ៍នេះបន្តថា ជនសង្ស័យចំនួន០២នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ សុរ៉ាន់យ៉ា វិសាល ហៅសាល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និង២-ឈ្មោះ តូច ចាន់លី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ កែឡើងសេរីឆ្នាំ២០២២ ពាក់ផ្លាកលេខក្លែងក្លាយកណ្តាល១T-៩២៣៥ ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ រ៉េត ភារិទ្ធ, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ សផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ១JH-៨០៤៥ ចំនួន០១គ្រឿង ម៉ូតូជិះធ្វើសកម្មភាព, ម៉ូតូម៉ាកហុងដាប៊ិត ពណ៌ ខ្មៅ ឆ្នាំផលិត២០២២ ពាក់ផ្លាកលេខភ្នំពេញ១JC-១៩៤៩ ម៉ូតូជិះធ្វើសកម្មភាព។

ជនសង្ស័យ និងវត្ថុតាងចាប់យកនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕