ថោកទាបណាស់! គ្រូបង្រៀនផ្នែកគណិតវិទ្យានៅអនុវិទ្យាល័យបែកចានមួយរូបនាំកូនសិស្សស្រី ម្នាក់ចូលផ្ទះសំណាក់បានសម្រេចមួយដង

កណ្តាល៖ ថោកទាបណាស់ លោកគ្រូបង្រៀនផ្នែកគណិតវិទ្យានៅអនុវិទ្យាល័យ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានល្បួងយកកូនសិស្សស្រីម្នាក់ អាយុ១៥ឆ្នាំ ដែលជាអនីតិជន យកទៅរួមនៅផ្ទះសំណាក់ បានសម្រេចមួយដង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៣០ នាទី។

បើតាមសមត្ថកិច្ច ផ្ទះសំណាក់ដែល លោគ្រូម្នាក់នោះនាំកូនសិស្សទៅរួមភេទមានឈ្មោះ ថាផ្ទះសំណាក់ សំណាងណាស់ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រោយកើតហេតុភ្លាម ត្រូវបានអាណាព្យាបាលជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងថ្ងៃទី២៧ មិថុនា ២០២៣ មានឈ្មោះ ភ ស ន ភេទស្រី ឆ្នាំកំណើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ដែលជាគ្រូបង្រៀននេះ ត្រូវបានឃាត់ខ្លួនថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះ អ៊ុ វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានជនសង្ស័យរំលោភបានសម្រេចចំនួន០១ដង។

របាយការណ៍របស់សមត្ថកិច្ចរៀបរាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះជាសិស្សរៀននៅសាលាអនុវិទ្យាល័យបែកចានថ្នាក់ទី០៨(G) ចំណែកជនសង្ស័យជាគ្រូបង្រៀនមុខវិទ្យាគណិតវិទ្យាថ្នាក់ទី៨ និងទី៩ ដោយជនសង្ស័យជាគ្រូបង្រៀនម៉ោង គណិតវិទ្យាក្នុងថ្នាក់រៀនជនរងគ្រោះ។ បន្ទាប់មកនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ទើបជនសង្ស័យបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ ក្រោយមកភាគីទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជា មួយគ្នា ហើយបានឆាតនិយាយគ្នាលេងតាមប្រព័ន្ ធMessenger រហូតដល់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដដែលជនសង្ស័យនិងជនរងគ្រោះបានធ្លាប់អោបថើបគ្នាបានប្រហែលបួនទៅប្រាំដងនៅក្នុងសាលារៀន។ រហូតដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ ទើបជនសង្ស័យបានបបួសជនរងគ្រោះទៅដេកក្នុងផ្ទះសំណាក់កើត ហេតុខាងលើ ក្រោយមកភាគីទាំងពីរបានដោះខោអាវអស់ និងបានធ្វើសកម្មភាព រួមភេទជាមួយគ្នាបាន សម្រេចមួយលើក ដោយមិនបានពាក់ស្រោមអនាម័យឡើយ ក្រោយមកទើបជនរងគ្រោះនិងជនសង្ស័យ បានចេញទៅផ្ទះវិញរៀងៗខ្លួន។

រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានជំងឺគ្រុនក្ដៅហើយបានសម្រាកនៅផ្ទះ ពេលនោះឪពុករបស់ជនរងគ្រោះ ក៏គេងសម្រាកនៅជិតជនរងគ្រោះ ហើយបានឮសម្លេងឆាតក្នុងទូរស័ព្ទ របស់ជនរងគ្រោះ ទើបឆែកមើលទូរស័ព្ទ ក៏បានដឹងពីរឿងហេតុ បន្ទាប់មកទើបឪពុកជនរងគ្រោះបានទៅ ដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល តាមនីតិវិធីច្បាប់។

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចរាល់ហើយ កម្លាំងផ្នែកជំនាញ បានសហការណ៍ជា មួយកម្លាំងប៉ុស្ដិ៍បែកចាន បានចុះទៅដល់កន្លែងកើតហេតុ ហើយបានហៅជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានស្រឡាញ់ជនរងគ្រោះ និងបបួលជនរងគ្រោះចូល ផ្ទះសំណាក់ និងបានធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួនមួយលើកមែន។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕