ភ្នំពេញ៖ លោក ជំទាវប្រហុក ភរិយាជាទីស្រឡាញ់របស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញហើយ ក្រោយពីបានទទួលការវះកាត់ដោយជោគជ័យ និងដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់លោកវិជ្ជបណ្ឌិត ព្រមទាំងការផ្តល់កម្លាំងចិត្តពីកូនៗ កូនប្រសាររបស់ខ្លួន។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី សេដ្ឋីកសិកម្មកម្ពុជា បានសរសេរនៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះថា “វេលាម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនាឆ្នាំ២០២៣នេះ លោកជំទាវប្រហុកបានជាសះស្បើយ ព្រមទាំងបានចាកចេញពីមន្ទីពេទ្យវិញហើយ រូបខ្ញុំព្រមទាំងភរិយាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រិយមិត្តយើងទាំងអស់គ្នា ដែលមានការព្រួយបារម្ភ ព្រមទាំងបានជូនពរ សូមអោយលោកជំទាវប្រហុកឆាប់បានជាសះស្បើយវិញនោះ។ អាចល្ងាចថ្ងៃសៅរិ៍ទី២៤ខែមិថុនាឆ្នាំ២០២៣និងត្រូវទៅសម្រាកនៅ តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ” ។
បើតាម អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដោយសារតែលោកជំទាវប្រហុក មានជម្ងឺស្ទះសរសៃឈាមបះដូងយ៉ាងធ្ងន់ធ្ងរ តម្រូវអោយទទួលការវះកាត់ជាបន្ទាន់ នៅវេលាម៉ោង១រសៀល រហូតដល់ម៉ោង៤រសៀលថ្ងៃពុធទី២១ ខែមិថុនា ឆ្នាំ២០២៣។
អ្នកឧកញ៉ាបន្ត “ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកវិជ្ជបណ្ឌិត លីម ពេលនេះលោកជំទាវប្រហុកបានដាក់រឺស័រវែង១(ស្តែន) និងបាលូន៧ ដោយជោកជ័យ ម៉ោង៩ព្រឹកស្អែកអាចចេញពីមន្ទីរពេទ្យបានហើយ។ និងបានរស់នៅបន្តធ្វើ ផ្អក ប្រហុក ព្រមទាំងម្ហូបខ្មែរជាច្រើនមុខសម្រាប់បំរេីចំណង់ចំណូលចិត្តប្រិយមិត្តយេីងបានបន្តទៅមុខទៀត” ។
ជាមួយគ្នានេះ អ្នកឧកញ៉ា បានអំពាវនាវ ដល់ ប្រិយមិត្តរបស់អ្នកឧកញ៉ា និងប្រជាពលរដ្ឋ ទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នខ្ពស់ផង មិនថាក្មេងចាស់ប្រុសស្រីទេ ត្រូវឧស្សាហ៍ពិនិត្យមើលសុខភាព ជម្ងឺមិនឆ្លងនេះវាអាចផ្តាច់ជីវិតយើដោយងាយៗជាងជម្ងឺឆ្លងទៅទៀត៕