ស្ថានភាពជំងឺរបស់ លោក គង់ សោភ័ណ្ឌ មានភាពល្អប្រសើរវិញហើយ

ពីប្រទេសថៃ៖ ស្ថានភាពជំងឺរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានភាពល្អប្រសើរច្រើនហើយ គិតត្រឹមរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រោយពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងប្រទេសថៃ ។

យោងតាមគណីហ្វេសបុក Theng Bun Teng ដែលអះអាងថា ជាបងថ្លៃរបស់ លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា លោក គង់ សោភ័ណ្ឌ មានជំងឺដោយសារការងារច្រើន។

គណនីនេះ Theng Bun Teng សរសេរថា “ឈឺដោយសារការងារ គឺមិនអីនោះទេ !ទាន់? អំពើល្អ ចិត្តមានបុណ្យ គឺអំពេីល្អ បុណ្យ នឹងតាមជួយថែរក្សា ។ស្ថានភាពសុខភាពរបស់ប្អូនថ្លៃ ពីមួយថ្ងៃទៅមួយកាន់តែប្រសេីរហេីយ ។សង្ឃឹមថាឆាប់ៗនេះអាចទៅធ្វេីការការងារបម្រេីប្រជាពលរដ្នក្នុងខេត្ត កណ្តាល និងប្រទេសជាតិវិញ”៕