មន្ត្រីនគរបាលខណ្ឌទួលគោកម្នាក់រងរបួសធ្ងន់ ក្រោយជនជាតិចិន បើករថយន្តបុក

ភ្នំពេញ:មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការខណ្ឌទួលគោក ម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាកនិចពាក់ស្លាកលេខភ្នំពេញ1GQ-6567 កំពុងល្បាតនៅក្នុងមូលដ្ឋាន ត្រូវបានបុរសជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BN-7635បុកពេញទំហឹងពីក្រោយ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី៩ ខែមិនាឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ ២៦៥ កែងនឹងផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងរួចនាំអ្នកបើករថយន្តបង្កនិងរថយន្ត រួមនិងម៉ូតូជនរងគ្រោះទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់៕