ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូយកទៅលក់នៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងការិយាល័យកម្រិតធ្ងន់ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនក្រោយពីគេលួចម៉ូតូជនរងគ្រោះទៅលក់ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិសាស្ត្រខណ្ឌឬស្សីកែវ។

បើតាមសមត្ថកិច្ច ជនសង្ស័យចំនួន ០២នាក់ ទី១ មានឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនិង ទី២ ឈ្មោះ មៀច សាម៉េត ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២៨ ផ្លូវលេខ ៩០១ ភូមិទួលសង្កែ សង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងម៉ូតូដែលធ្វើសកម្មភាព ត្រូវបាននគរបាលឃាត់និងទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕