សាលាគណខេត្តតាកែវបំភ្លឺករណីអធិករណ៍ភិក្ខុ តាន់ សារ ចៅអធិការវត្តព្រៃផ្អេរដែលបានប្រព្រឹត្តិខុស

តាកែវ៖ រដ្ឋបាលសាលាគណខេត្តតាកែវ បានចេញលិខិត បំភ្លឺ ករណីអធិករណ៍ភិក្ខុ តាន់ សារ ចៅអធិការវត្តព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ បន្ទាប់ពីកន្លងមកនេះសាលា គណខេត្តបានទទួលពាក្យបណ្ដឹងទាំងឯកសារផង ទាំងរាយការណ៍ផ្ទាល់មាត់ផងជាង១០ដងកន្លងមកហើយ ដែល មានខ្លឹមសារចោទប្រកាន់ភិក្ខុ តាន់ សារ ។

ការចេញលិខិតបំភ្លឺធ្វើឡើង បន្ទាប់ពីព្រះចៅអធិការវត្ត ព្រៃផ្អេរ ព្រះនាម តាន់ សារ ញុះញង់ពុទ្ធបរិស័ទ និងសារព័ត៌មាន ផ្សព្វផ្សាយ ខុសពីការពិត ធ្វើអោយប្រជាពលរដ្ឋ និងសាធារណ:ជនយល់ច្រឡំចំពោះដំណោះស្រាយរបស់រដ្ឋបាលសាលាគណខេត្តតាកែវ។

លិខិតបំភ្លឺដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៣០ ខែឧសភា បានសរសេរថា បណ្តឹងទាំងនោះរួមមាន៖ ករណីវាយបាល់ដាក់លុយនៅវត្តឫស្សីស្រុក ករណីចោទប្រកាន់ក្លែងភេទជាគ្រហស្ថដើរលេង ករណីបច្ច័យបុណ្យ ចូលឆ្នាំ២០២១ ចំនួន១៦លានរៀល គ្រប់គ្រងចាយតែអង្គឯង ករណីបច្ច័យបុណ្យភ្ជុំបិណ្ឌលើកទី១ ឆ្នាំ២០២១ ចំនួន១៦លានរៀល គ្រប់គ្រងចាយតែអង្គឯង ករណីបច្ច័យបុណ្យ កឋិនទានលើកទី១ ឆ្នាំ២០២១ ចំនួន២៨លានរៀលគ្រប់គ្រងចាយតែអង្គឯង ករណីបច្ច័យបុណ្យ ភ្ជុំបិណ្ឌលើកទី២ ឆ្នាំ២០២២ ចំនួន២៤លានរៀលគ្រប់គ្រងចាយតែអង្គឯង ករណីបច្ច័យបុណ្យ កឋិនទានលើកទី២ ឆ្នាំ២០២២ ចំនួន៤៧លានរៀលគ្រប់គ្រងចាយតែអង្គឯង ករណីបច្ច័យកសាងវត្តបានមកពីពុទ្ធបរិស័ទ សប្បុរសជននានា ចាត់ចែងចាយតែអង្គឯង ករណីដេញ អាចារ្យ គណកម្មការវត្តចាស់ៗចោល និង ករណីលុប បំបាត់ស្នាដៃ និងសមិទ្ធិផល របស់មហាឧបាសិកា ឌី ប៉ុក ម្តាយបង្កើតសម្តេចតេជោ មួយចំនួនត្រូវ បានបាត់ ព្រមទាំងករណីផ្សេងៗមួយចំនួនទៀត។

លិខិតបំភ្លឹនេះបន្តថា ដោយសារទទួលបានពាក្យបណ្តឹងមកដល់សាលាគណខេត្តច្រើនលើក ច្រើនសារដូច្នេះឯង ទើបព្រ មេគណខេត្តបានអោយមន្ត្រីសង្ឃខលទៅនិមន្តភិក្ខុ តាន់ សារ ព្រះគ្រូចៅអធិការវត្តព្រៃជ្រេរ មកជួបដើម្បីសាកសួរ ករណីទាំងអស់ហ្នឹងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែឧសសភា ឆ្នាំ២០២៣ នៅវត្តតុំ។ស្រាប់តែព្រះមេគណខេត្ត និងមន្ត្រីសង្ឃខេត្តរងចាំតាំងពីម៉ោង១រសៀល រហូតដល់ម៉ោង២ និង៣០នាទីរសៀលមិនឃើញភិក្ខុតាន់ សារ មក ដល់សោះ ព្រះមេគណខេត្ត បានអោយខលទៅម្ដងទៀតតែភិក្ខុ តាន់ សារ ឆ្លើយដដែលៗថាគ្មានអ្វីជិះមកតាំងពីព្រឹក រហូតថ្ងៃរសៀល ព្រះមេគណខេត្តក៏បានចាត់អោយភិក្ខុ ផាន សាមេត និងលោក បេន នី ជំនួយការបើកឡានទៅនិមន្តលោកពីវត្តព្រៃជ្រេរមកដោយសារគ្មានអីជិះ ។

ពេលភិក្ខុ ផាន សុមេត បានទៅដល់វត្តព្រៃផ្អើរលោកបានប្រាប់ថា ភិក្ខុ តាន់ សារ មិនទាន់ភ្ញាក់ពីសឹងនៅក្នុងបន្ទប់នៅឡើយ ។ ភិក្ខុ ផាន សុមេត បានគោះទ្វារនិមន្តអស់ជាងមួយម៉ោង នៅតែមិនភ្ញាក់ពីសឹងទើបភិក្ខុ ផាន សាមេត រាយការករណ៍មកព្រះមេគណខេត្តថា ភិក្ខុ តាន់ សារ គោះទ្វារនៅតែមិន បើកទ្វារចេញពីបន្ទប់សឹងនៅឡើយ ។

ប្រហែលម៉ោងជិត៤ រសៀលទើបព្រះមេគណខេត្តអោយសហការី ខលទៅ លោកអភិបាលស្រុកទ្រាំងជួយអន្តរាគមន៍ សុំចាត់មន្ត្រីសាលាឃុំ មន្ត្រីសាលាស្រុកទៅជួយនិមន្ត ភិក្ខុ តាន់ សារ ចេញ ពីបន្ទប់សឹងរបស់លោក តែលោកនៅតែមិនភ្ញាក់ពីសឹង រហូតដល់ម៉ោង៤ និង៣០នាទី លោកអភិបាលស្រុកទ្រាំង ចាត់អោយអភិបាលរងស្រុកទៅទៀត ទើបលោកភ្ញាក់ពីសឹងហើយគង់ឡានរបស់លោកផ្ទាល់ជាមួយ ភិក្ខុសាមណេរ ១២អង្គទៀត មកជួបព្រះមេគណខេត្តនៅវត្តតុំ ។

ភិក្ខុ តាន់ សារ មកដល់វត្តតុំ វេលាម៉ោង៥ និង៤៥នាទីល្ងាច ទើប ព្រះមេគណខេត្តចាប់ផ្តើមសាកសួរអំពីករណីអធិករណ៍ចោទប្រកាន់មួយចំនួន ដូចជាករណីក្លែងភេទជាគ្រហស្ថ ករណីវាយបាល់ដាក់លុយ ករណីចាយលុយបុណ្យកឋិន លុយបុណ្យភ្ជុំបិណ្ឌ លុយចូលឆ្នាំ ប្រជុំ និងសាកសួរមិនទាន់ បានប៉ុន្មានផង ភិក្ខុ តាន់ សា ចេញពីកុដិព្រះមេគណទាំងទំនើងទោះបីមន្ត្រីសង្ឃហាមឃាត់ថាព្រះមេគណមិនទាន់ មានសង្ឃដីកាចប់ក៏ដោយ ក៏ភិក្ខុ តាន់ សារ រឹងរួសនិមន្តចេញពីកុដិព្រះមេគណដោយគ្មានការគោរព កោតក្រែងចេញ ទាំងទំនើងមិនសមជាអ្នកបួសឡើយ ។

ភិក្ខុ តាន់ សារ ចេញពីកុដិព្រះមេគណវេលាម៉ោង៦ និង៤នាទីល្ងាច ។ រដ្ឋបា លសាលាគណខេត្តមានបំណងនិមន្តភិក្ខុ កាន់ សារ ចៅអធិការវត្តព្រៃផ្អែរសាកសួរដើម្បីរកនីតិវិធីរម្ងាប់អធិករណ៍វត្ត ព្រៃផ្អេរប៉ុណ្ណោះ តែភិក្ខុ តាន់ សារ ពេលត្រឡប់ទៅវត្តព្រៃផ្ទេរវិញ លោកបានញុះញង់ពុទ្ធបរិស័ទ និងសារព័ត៌មាន ផ្សព្វផ្សាយ ខុសពីការពិត ធ្វើអោយប្រជាពលរដ្ឋ និងសាធារណ:ជនយល់ច្រឡំចំពោះដំណោះស្រាយរបស់រដ្ឋបាលសាលាគណខេត្តតាកែវ។ តាមការពិតភិក្ខុ តាន់ សារ អ្នកបង្ករចលាចលអោយកើតឡើងដោយអង្គឯង ។

ជាមួយគ្នានេះ ព្រះចៅអធិការវត្តព្រៃផ្អេរ ព្រះនាម តាន់ សារ ធ្លាប់ធ្វើលិខិតកិច្ចសន្យាទទួលស្គាល់កំហុសលេងល្បែង ប្រសិននៅបន្តប្រព្រឹត្តខុសឆ្គងដដែលៗ សុំលាចាកសិក្ខាបទ ដោយមិនមានការតវ៉ាអ្វីទាំងអស់។

យោងតាមលិខិតកិច្ចសន្យាមួយសរសេរថា៖« ខ្ញុំព្រះករុណាព្រះនាម តាន់ សារ ជាព្រះចៅអធិការ ដែលស្ថិតនៅភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង តាកែវ។ ខ្ញុំករុណាសូមទទួលកំហុសលេងល្បែងនេះទាំងស្រុង។ ក្នុងករណីខ្ញុំព្រះករុណាប្រព្រឹត្តខុសឆ្គងដដែលៗ ខ្ញុំករុណាសូមលាចាកសិក្ខាបទ ដោយមិនមានការតវ៉ាអ្វីទាំងអស់។ ដើម្បីជាសក្ខីកម្មខ្ញុំព្រះករុណាសូមផ្ដិតមេដៃទុកភស្ដុតាង ថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣៕