ព្រះវិហារ៖ ពស់វែកដំបូកបានចឹកក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់បណ្តាលឱ្យរងគ្រោះយ៉ាងធ្ងន់ធ្ងរ នៅស្រុកជាំក្សាន្ត ខេត្តព្រវិហារ នៅវេលាម៉ោង ៦:៥០ នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមគណនីហ្វេសបុក«ឆត្រ័ ភ្នំ» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ។
គណនីហ្វេសបុកនេះ សរសេរថា ក្មេងស្រីអាយុ ៩ឆ្នាំ បានពស់វែកដំបូកចឹកបានបញ្ជូនមកមន្ទីរពេទ្យស្រុកជាំក្សាន្ត។ក៏ទុក្ខក្មេងស្រីអស់រយៈពេលចាប់ពីម៉ោង ៧:00 ដល់ម៉ោង ១0:00។ក៏ម្ដាយក្មេងស្រី សុំអនុញ្ញាតពេទ្យស្រុកជាំខ្សាន្តបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។
គណនីនេះបន្តថា«ព្រះវិហារម្ដាយក្មេងស្រីបានសុំអនុញ្ញាតឡានសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យខេត្តតែតែមន្ទីរពេទ្យស្រុកមិនអនុញ្ញាតឱ្យឡានសង្គ្រោះដឹកទៅទេថាឡានមានតែមួយ។ ក៏ម្ដាយខាងស្រីដាច់ចិត្តជួលឡានឈ្នួលគេយក 30 ម៉ឺនរៀល។ក៏ទៅដល់មន្ទីរពេទ្យខេត្តពេទ្យបានប្រាប់ថាក្មេងស្រីហ្នឹងប្រហែលជាយឺតពេលហើយ។ឥឡូវក្មេងស្រីហ្នឹងនៅកន្លែងសង្គ្រោះបន្ទាន់នៅមន្ទីរខេត្តព្រះវិហារយ៉ាងធ្ងន់ធ្ងរ»៕