ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច

ខេត្តកែប៖ អនុវត្តតាមការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងែទី២៨ ខែឧសភា ២០២៣ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ចុះអនុវត្តដីកាបង្កាប់ឱ្យចាប់ខ្លួន លេខ ០៦/២៣ ចុះថ្ងៃទី ២៥ ខែឧសភា ២០២៣ ចេញដោយលោក ស៊ិន ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកែប។

អនុវត្តតាមដីកាបង្គាប់ខាងលើកម្លាំងនគរបាលការិយាល័យជំនាញ ចុះសហការចាប់ខ្លួនជនសង្ស័យឈ្មោះ យ៉ាត ផានិត ភេទប្រុស អាយុ២២ឆ្នាំ ពីបទលួចគ្មានស្ថានទម្ងន់ទោស (លួចម៉ូតូ) ដែលប្រព្រឹត្តនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ក្រោយចាប់ខ្លួនកម្លាំងនគរបាលយើងបាននាំយកមកអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីបំពេញបែបបទបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកែប ចាត់ការបន្ត តាមនីតិវិធី៕