ផ្តើមចេញពីគំនុំ ក្មេងស្ទាវ ១ក្រុម ប្រដាប់ដោយកាំបិត ដាវ ដេញកាប់គូ ទំនាស់ផ្អើលពេញសង្កាត់អូរអំបិល របួសម្នាក់ធ្ងន់

បន្ទាយមានជ័យ ៖ ក្មេងស្ទាវ ១ក្រុម គ្រាន់តែមានទំនាស់ពាក្យសំដីនិងគ្នាសោះមិនអាចដោះស្រាយបាន មានគំនុំឈានដល់បបួលគ្នីគ្នាជាច្រើននាក់ មានកាំបិត ដាវ ដេញកាប់គូ ទំនាស់ ផ្អើលពេញសង្កាត់អូរអំបិល បណ្តាលឲ្យភាគីម្ខាងរបួសធ្ងន់ម្នាក់។

ក្រោយពីកើតហេតុ ត្រូវកំលាំងអធិកាដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវឈានដល់បង្ក្រាបបាន១១នាក់។ ករណីហឹង្សានេះកើតឡើងនៅលាម៉ោង ៨យប់ថ្ងៃទី២៣ ខែឧសភា ២០២៣ នៅចំណុចតូបលក់ឥវ៉ាន់ចាបហ៊ួយ១កន្លែង ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមការអះអាងរបស់ជនសង្ស័យទាំងអស់បាននិយាយប្រាប់សមត្ថកិច្ចថា៖ រឿងរាវដែលឈានដល់កាប់គ្នានេះ ផ្តើមពីរឿងគំនុំកន្លងមក ដោយក្រុមខ្លួនមិនសុខចិត្ត ក៏បបួលគ្នីគ្នាបានចំនួន ១៦នាក់ ជិះម៉ូតូ៦គ្រឿង ចេញធ្វើសកម្មភាពទាំងយប់ មានម៉ាកហុងដាឌ្រីម ៥គ្រឿង ម៉ាកស្កុបពី ១គ្រឿង ពណ៌ខៀវ ដេញកាប់ និងយកដុំថ្មគប់ទៅលើ ជនរងគ្រោះមានគ្នា ៥នាក់ ពេញតែចំណុចតូបលក់ឥវ៉ាន់ចាបហ៊ួយ ១កន្លែង ដោយកាប់គូទំនាស់ពួកេម្នាក់ត្រូវចំដៃរងរបួសធ្ងន់ ចំណែក៤នាក់ទៀតគេចរួចខ្លួន មិនអស់ចិត្តពួកគេបានកាប់ម៉ូតូ ខូតអស់ ៣គ្រឿង បន្តទៀតហើយគេចខ្លួន ។

នគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ ក្រោយពីកើតហេតុ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការគ្នាជាមួយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវជនបង្កឈានដល់ឃាត់ខ្លួនបានចំនួន ១១នាក់ ក្នុងចំណោម ១៦នាក់ រួមនិងវត្ថុតាង មានម៉ូតូ ៥គ្រឿង និងកាំបិត ៣ដើម យកមកអធិការក្រុងសិរីសោភ័យដើម្បីធ្វើកំណត់ហតុ ។

នគរបាលបានបន្តថា ក្រុមជនដៃដល់ ទាំង១១នាក់មាន៖ ឈ្មោះ១/-ឈ្មោះឡន ជីឡុង អាយុ១៦ឆ្នាំ ,២/-ឈ្មោះសម្ភស្ស ប៊ុនហេង អាយុ១៦ឆ្នាំ ,៣/- ឈ្មោះញែប ឡុងហេង អាយុ១៧ឆ្នាំជនដៃដល់មានកាំបិត ,៤/-ឈ្មោះពេញ នរៈសត្យា អាយុ១៧ឆ្នាំ ,៥ /-ឈ្មោះខន រតនា អាយុ១៦ឆ្នាំ ទ,៦/- ឈ្មោះខន សិរីឧត្តមអាយុ១៦ឆ្នាំ ,៧/- ឈ្មោះយាន គារ៉ា អាយុ១៦ឆ្នាំ ,៨/- ឈ្មោះធឿន ប៉ូលីន អាយុ១៧ឆ្នាំ ,៩/-ឈ្មោះប៊ុឡា ផានិត អាយុ១៥ឆ្នាំ ភូមិសូភី ,១០/-ឈ្មោះជូ បញ្ចះបញ្ញាអាយុ១៦ឆ្នាំ ,១១/- ឈ្មោះភាព ពីនធុក អាយុ១៥ ឆ្នាំ ជនសង្ស័យទាំង១១នាក់រស់នៅក្នុងក្រុងសិរីសោភ័ណ។ចំណែកជនរងគ្រោះមានឈ្មោះ សមុទ្យ ភេទប្រុស ត្រូវគេកាប់ចំដៃឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ។

បច្ចុប្បន្នជនដៃដល់ទាំង១១នាក់ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធិ ។ចំណែកគ្នីគ្នា៥នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះកំលាំងនគរបាលក្រុងសិរីសោភ័ណបន្តស្រាវជ្រាវចាប់យកមកផ្តន្ទាទោស ផងដែរ៕