ជនដៃដល់ពាក់ព័ន្ធករណីឃាតកម្ម កាលពីខែកក្កដា ឆ្នាំ២០២២ ត្រូវបានឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ សាន្ត ចាន់គឹមហុង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ1487 (ក1) ដចន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ របស់លោក ហុង ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឃាតកម្ម ដែលបានប្រព្រឹត្តនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិ១២ សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ នេះបើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣​។

ប្រភពដដែលនេះបន្តថា ការអនុវត្តដីកាចាប់ខ្លួនរបស់តុលាការនេះ កម្លាំងនាយកដ្ឋានដឹកនាំដោយលោក ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនត្រូវចោទខាងលើ ជូនអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនីតិវិធី៕