ខេត្តកំពង់ស្ពឺ ៖ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រី មួន មល្លិការ នាយការិយាល័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៥.០០នាទីរសៀល បាន ឆ្មក់ចូលទៅក្នុងទីតាំងខារ៉ាអូខេ ០១កន្លែង យីហោឈ្មោះ” មាន់ស្រែបន្លែធម្មជាតិ “ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាក់ស្តែងនៅទីតាំងខាងលេីមានបន្ទប់ផ្ដល់អោយភ្ញៀវអាចរួមភេទដោយយកកំរៃពីស្រីបម្រេីនិងភ្ញៀវ ក្នុងនោះមានបន្ទប់ចំនួន០២ ដែលត្រូវបានកំណត់ថាជាកន្លែងបានអនុញ្ញាតនិងប្រព្រឹត្ដកន្លងមក។
ការឆ្មកចូលនេះ ធ្វើឡើងដោយយោងតាមបញ្ជាលោក សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ប្រតិបត្តិការខាងលេី សមត្ថកិច្ចបានឃាត់មនុស្ស០៣នាក់រកឃេីញថាពាក់ព័ន្ធក្នុងការអនុញ្ញាតនិងផ្ដល់សិទ្ធិទទួលកម្រៃពីភ្ញៀវនិងនារីបម្រេីសេវាផ្លូវភេទ (១) ឈ្មោះ យូ អាត់ ភេទប្រុសអាយុ៤៥ឆ្នាំ(ថៅកែ) (២)ឈ្មោះ ឈឹម សុធាវី ភេទស្រី អាយុ ៥២ឆ្នាំ(ថៅកែ)(៣) ឈ្មោះ លី ខ្មុំ ភេទស្រី អាយុ ៣០ឆ្នាំ ជាមេការគ្រប់គ្រងនារី ក្នុងនោះសមត្ថកិច្ចបានសង្រ្គោះនារី ១៨ នាក់ ដែលតាមចម្លេីយបឋមពួកគេជានារីរងគ្រោះដោយថៅកែ បញ្ចុះបញ្ចូលអយទទួលភ្ញៀវរកម្រៃចែកគ្នា។
បច្ចប្បន្នកំលាំងសមត្ថកិច្ចបានកំពុងដំណេីរការសាកសួរ និងកសាងសំណុំរឿង ចំណាត់ការតាមនីតិវិធីច្បាប់ ៕