កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយ បំពុលសង្គមពាក់ព័ន្ធនឹងក្រុមអាណាមិក(ដើរចាប់ក្មេងវះក្រលៀន) កំពុងស្ថិតក្នុងខេត្តកណ្ដាល+តាកែវ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី២០ ខែឧសភានេះ បានជម្រាបជូនសាធារណជនទៅនឹងគេហទំព័រ «អនុរក្ស» ដែលបង្ហោះផ្សព្វផ្សាយមានខ្លឹមសារថា៖ ក្រុមអាណាមិក(ដេីរចាប់ក្មេងវះក្រលៀន) កំពុងស្ថិតក្នុងខេត្តកណ្ដាល+តាកែវ សមត្ថកិច្ចកំពុងស្រាវជ្រាវ សូមអាណាព្យាបាលរស់នៅក្នុងខេត្ត២នេះសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ព្រោះក្មេងដែលបាត់រកមិនទាន់ឃេីញទេ!។
ប្រភពដដែលនេះបន្តថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតនៅក្នុងភូមិសាស្រ្តខេត្ត សូមធ្វើការបដិសេធទាំងស្រុង គឺពុំមានករណីខាងកើតឡើងដូចការចុះផ្សាយរបស់គេហទំព័រ «អនុរក្ស» នោះទេ ជាព័ត៌មានមិនពិតនិងបំពុលសង្គម៕